វាពិតជាគួរឲ្យកោតសរសើរខ្លាំងណាស់ ហើយក៏ធ្វើយើងទាំងអស់គ្នា មានភាពរំជួលចិត្តមិនតិចឡើយ នៅពេលបានទស្សនាវីដេអូខាងក្រោមនេះ ។

វីដេអូខ្លីមួយ ដែលត្រូវបានគេបង្ហោះចូលទៅក្នុងហ្វេសប៊ុក (Facebook) ហើយទទួលបានការចុច Like និង Share ជាមួយនឹង ការបញ្ចេញមតិយោបល់ កោតសរសើរយ៉ាងច្រើននោះ គឺនិយាយពីភាពឆ្លាតវៃ និងការលះបង់ របស់ក្មេងប្រុសតូចម្នាក់ ដែលទំនងគឺជាបងប្រុស របស់ក្មេងស្រីតូចម្នាក់ទៀត នៅពេលដែលប្អូនស្រីរបស់ខ្លួន មិនអាចបោះជំហានឆ្លងប្រលោះលូ មួយបាន ខ្លួនក្នុងនាមជាបងប្រុស ដែលមានមាឌធំជាងប្អូនបន្តិច បានលុតក្រាបចុះ សន្ធឹងលើប្រលោះលូនោះ ធ្វើជាស្ពាន ឲ្យប្អូនស្រីអាចឆ្លងបានទៅម្ខាងទៀតបាន ដែលបានធ្វើឲ្យអ្នកដែលបានទស្សនាហើយ អត់ទ្រាំសរសើរក្មេងប្រុសនោះ មិនបានឡើយ។

/

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ គួរឲ្យរំជួលចិត្តនេះ ខាងក្រោមទាំងអស់គ្នា ៖

ដោយ៖ សិលាវីដេអូ៖ youtube