ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រចាំការតាមបណ្តោយផ្លូវហាយវេមួយកន្លែង ក្នុងខេត្ត Hubeiប្រទេសចិន បានឆ្មក់ចាប់រថយន្តមួយ ដោយនៅក្នុងនោះបានរឹបអូសពស់ដល់ទៅ៣០០ ក្បាលក៏ដូចជាសត្វស្ការ ១០ ក្បាលផ្សេងទៀតផងដែរ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេសចិន ecns ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នករ៉ុករកតាមដានស៊ើបអង្កេត ក៏បានរកឃើញនូវកន្រ្តកឬស្សី ៥កន្រ្តកផ្សេងទៀតផងដែរ ដែលមានទម្ងន់ធ្ងន់ដល់ទៅជាង ២៥០ គ.ក ពោរពេញទៅដោយសត្វកណ្តុរ ។ គួរបញ្ជាក់ផងដែរថា ករណីរកឃើញការរត់ពន្ធសត្វខុសច្បាប់នេះ អាចធ្វើទៅបានបន្ទាប់ពីបានប្រទះឃើញពស់រួចចេញមកក្រៅពីរក្បាលនៅលើរថយន្តក្រុង ខណៈពេលដែលរថយន្តក្រុងមួយនេះ ដឹកក្រុមមនុស្សដែលជាអ្នកដំណើរ មានសមាជិកដល់ទៅ ២៧ រូប ធ្វើដំណើរពីខេត្ត Chongqing ទៅខេត្ត Shenzhen ប្រទេសចិន ។
បើយោងតាមសម្តីអ្នកដំណើរម្នាក់ មាននាមត្រកូល Li បានគូសបញ្ជាក់អោយដឹងថា គាត់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានឃើញពស់ពីរក្បាលនោះ នៅជិតកៀកនឹងគាត់ ហើយគាត់ពិតជាមានភាពភ័យខ្លាចជាខ្លាំង បើសិនជាវាបានខាំគាត់ពិតមែននោះ។

បុរសជាអ្នកបើករថយន្តក្រុង ជាដំបូងត្រូវបានចោទប្រកាន់ពីបទដឹកសត្វខុសច្បាប់ តែពេលក្រោយមក គាត់លែងត្រូវបានគេចោទប្រកាន់ ពោលគឺគ្រាន់តែធ្វើការព្រមានតែប៉ុណ្ណោះ ។ យ៉ាងណាមិញ ពពួកសត្វដែលត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការរឹបអូសបាននោះ ត្រូវបានគេបញ្ជូនទៅអោយមន្រ្តីជំនាញសត្វព្រៃយកទៅរក្សាទុក ខណៈការតាមដានស៊ើបអង្កេតវែកមុខរកអ្នករត់ពន្ធសត្វព្រៃខុសច្បាប់ទាំងនេះ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅបន្តមាន៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា កូរ៉េខាងជើង ព្រមានអាមេរិក
- ១០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយទឹកជំនន់ ជន់លិច អណ្តូងរ៉ែមួយកន្លែង
- ៤ លាននាក់ជាង រងផលប៉ះពាល់ ដោយសារខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល
- យន្តហោះ បង្ខំចិត្តចុះចត តាមបណ្តោយផ្លូវ សាធារណមួយរំពេច ក្រោយគ្រឿងម៉ាស៊ីន មានបញ្ហា (មានវីដេអូ)
- ជាលទ្ធផល ខ្បល់ព្យុះទីហ្វុង ដ៏មានឥទ្ធិពល បានផ្តាច់សង្ខារ មនុស្ស ២ នាក់ហើយ
- ៨ នាក់ស្លាប់ មួយរំពេច ក្រោយរថយន្តកំពូលចម្លែក បើកកិនពីលើ (មានវីដេអូ)
- ចិន ប្រកាសអាសន្ន ខណៈប្រឈម នឹងរលកយក្សស៊ូណាមិ កំពស់ដល់ទៅ ២០ ម៉ែត្រ (មានវីដេអូ)
- លេចធ្លាយ រូបភាពបុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
- បុរសម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្រោយមានជម្លោះរវាងក្រុម ម៉ូតូធំ និងរថយន្ត Range Rover
ដោយ ៖ កុសលប្រភព ៖ chinadaily