តារា៖ Tom Cruise គឺជាតារាសម្ដែងខ្សែភាពយន្ដ Hollywood របស់សហរដ្ឋអាមេរិក ដែលល្បីល្បាញ និងមានប្រជាប្រិយភាពបំផុត។ បើតាមការអោយដឹងពីអ្នករាយការណ៍ទស្សនាដ្ដី អាមេរិកបានអោយដឹងថា​ លោក Cruise បានធ្វើដំណើរទៅកាន់បុរីញូវយ៉ក កាលពីថ្ងៃអង្គារ ទី១៧ម្សិលមិញនេះ ដើម្បីបានជួបជាមួយកូនស្រីសំណប់ចិត្តលោក គឺនាង Suri ដែលបានបែកទៅនៅជាមួយម្ដាយនាង បន្ទាប់ពី Tom Cruise បានធ្វើការលែងលះជាមួយប្រពន្ធរបស់គាត់ កាលពីពេលកន្លងទៅ។width=455

បើតាមអ្នកកាស្សែតក្រុង New York បានអោយដឹងថា តារា​ Hollywood វ័យ ៥០​ ឆ្នាំរូបនេះហាក់បីដូចជាមានភាពសប្បាយផង តក់ស្លុតផង នៅពេលគេបានជួបនឹងកូនស្រីរបស់គេក្នុងសណ្ឋាគារមួយនៅឯក្រុងញូវយ៉ក។ ​ Tom បាននិយាយថា លោកពិតជានឹកកូនស្រីលោកណាស់។​ Suri ទើបតែមានអាយុ ៦​​​ ឆ្នាំបុណ្ណោះ ហើយគេគឺជាក្មេងស្រីគួរអោយស្រឡាញ់ទៀតផង។

width=455Tom បានបន្ដថា ទោះបីខ្ងុំបានលែងលះជាមួយម្ដាយ​ Suri នាង Holmes ក្ដីតែខ្ងុំនៅមានអារម្មណ៍នឹកកូនខ្ងុំណាស់ ខ្ងុំគួរតែមកមើលគេតាំងពីយូរ តែដោយសារការងាររវល់ពេក ទើបខ្ងុំមិនបានមកលេងគឺដូចនេះ។ បន្ទាប់ពីបាននិយាយចប់ លោក Tom ក៏ចាប់លើកកូនគេអោបដើរចេញពីសណ្ឋាគារដោយទឹកមុខគួរអោយអាណិត។width=455គួររំលឹកផងដែរថា កាលពីដើមខែ មិថុនានេះ Tom ក៏បានសម្ដែងខ្សែភាពយន្ដមួយដ៏ល្បីនៅលើកោះ Iceland ផងដែរ។ ខ្សែភាពយន្ដនោះទៀតសោត ក៏មានការគាំទ្រពីទស្សនិកជនដ៏ច្រើនលើបលប់ផងដេរ។

ដោយ៖​ សារិនប្រភព៖ chinadaily