លោក​តា Hugh Hefner កើតនៅថ្ងៃទី​៩ មេសា​​ ឆ្នាំ​​១៩២៦ ក្នុងទីក្រុង​​ឈីកាហ្គោ​ រដ្ឋ​អ៊ីលី​​ណយ សហរដ្ឋអាមេរិក ​។ លោក​ជាកូន​កាត់​ស៊ុយ​អែត-អាល្លឺម៉ង់ ​ដោយឪពុក​លោកជា​ជន​ជាតិអាល្លឺម៉ង់ និង​ម្តាយ​ជា​ជន​ជាតិស៊ុយអែត ។​#លោក​តា Hugh Hefner បានបង្កើត​​ទស្សនា​វដ្តី​​​ Playboy នៅឆ្នាំ​១៩៥៣ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​​ផ្នែក​ហិរញ្ញវ​ត្ថុ​​ពីម្តាយ​របស់​លោក។ ទស្សនាវដ្តី Playboy ជាទស្សនា​វដ្តី​​មួយ​បង្ហាញ​​ពីរូប​តារាម៉ូដែល​​ស្រាត​គួរ​ឱ្យទាក់​ទាញ ។​#នៅក្នុងឆ្នាំ​​១៩៦៣ លោក​តា Hugh Hefner ត្រូវបាន​ចាប់​ខ្លួន​ម្តង​ពីបទ​បង្ខូច​​កេរ្តិ៍​ឈ្មោះ​​ក្រោយ​ពី​ចេញ​លក់ទស្សនា​វដ្តី​​មាន​បង្ហាញ​​រូបថត ​ស្រាតរបស់​​តារា​ភាព​យន្ត​ម្នាក់ ។​#លោក​តា Hugh Hefner បានរៀបការ​លើក​ដំបូង​​ជាមួយនាង Mildred William ជា​និស្សិត​​នៅឆ្នាំ​​១៩៤៩ ហើយមាន​កូន​២នាក់ ។ ប៉ុន្តែ​អ្នក​ទាំង​២​បានលែង​លះ​គ្នា​​វិញ​នៅឆ្នាំ​​១៩៥៩ ​ដោយសារ​លោក​​តា Hefner មានទំនាក់ទំនង​​ជា​មួយ​នារីជា​ច្រើន​នាក់ ។​ នៅឆ្នាំ​១៩៨៥ លោក​តា Hugh Hefner កើត​ជំងឺ​ដាច់សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ដែលនៅពេលនោះគាត់មានអាយុ​​៥៩​ឆ្នាំ ​ប៉ុន្តែ​​ទោះបីជា​បែបណា គាត់​បានរួច​ផុតពី​​​ស្លាប់​ហើយ​រស់រហូត​ដល់សព្វ​ថ្ងៃ ។#លុះដល់ឆ្នាំ​​១៩៨៩ លោកតា​បានរៀប​ការ​​ប្រពន្ធ​​មួយទៀត​​ឈ្មោះ Kimberley Conrad ប៉ុន្តែ​លែង​លះគ្នា​ទៀត ក្រោយពី​បានកូន​២នាក់៕