ភ្នំពេញ៖ រថយន្តពីរគ្រឿង ត្រូវគៀបជាប់គ្នា រងការខូចខាត យ៉ាងដំណំ ខណៈរថយន្តមួយគ្រឿង ម៉ាកមីនីស្តុកភើ បើកលឿនជ្រុល បុកចូលកង់ ក្រោយរថយន្តដឹកភ្ញៀវ ទេសចរ កាលពីវេលាម៉ោង១៩ និង៤០នាទីយប់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៣នៅចំណុចជិតស្ពាន ហង្សកោះពេជ្រ តាមបណ្តោយផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ 

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលចុះទៅពិនិត្យ នឹងវាស់វែងដល់ចំណុច កើតហេតុបានឲ្យដឹងថា មុនពេល កើតហេតុគេបាន ឃើញរថយន្តមីនីស្តុកភើ មួយគ្រឿង ពណ៌ឈាមជ្រូក គា្មនស្លាកលេខ បានបើកបរ តាមបណ្តោយ ផ្លូវ សបិតក្នុងទិសដៅពីជើងទៅត្បូង ដោយបានបើកបរយ៉ាងលឿនដូចហោះ មក ដល់ចំណុចកែងផ្លូវ ស្ពានហង្ស កោះពេជ្របានជ្រុលល្បឿន ទៅបុកចំកង់ក្រោយរថយន្តដឹកភ្ញៀវ ទេសចរមួយគ្រឿង យ៉ាងពេញទំហឹង ខណៈរថយន្ត ដឹក ភ្ញៀវទេសចរកំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយរថយន្តមីនីស្តុកភើ ។

ប្រភពដដែលបានបន្តថា គ្រោះថ្នាក់នេះបណ្តាលឲ្យរថយន្តទាំងពីរគ្រឿងគៀបជាប់គ្នា និងរងការខូចខាតផងដែរ ហើយក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរខណ្ឌចំការមន ចុះមកអន្តរាគមន៍ សម្របសម្រួល រវាងភាគីទាំងពីរ ឲ្យចរចាគ្នា ដើម្បីមិនចង់ ឲ្យមានរឿងវែងឆ្ងាយ ។ ដូច្នេះភាគីទាំងពីរសុំឲ្យសមត្ថកិច្ចធ្វើការវែងវាស់ រកខុសត្រូវដើម្បីឲ្យភាគីខាងខុស សងសំណងភាគីខាងត្រូវបញ្ចប់រឿង ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល