ថ្មីៗនេះ Facebook បានឧទ្ទេសនាមមុខងារមួយដែលជួយឱ្យអ្នកប្រើប្រាស់អាចបង្កើតរូបប្រូហ្វាលដោយកំណត់ពេលវេលាច្បាស់លាស់ ពោលគឺផ្លាស់ប្ដូររូប Avatar ដោយស្វ័យប្រវត្ត។
ដំបូង អ្នកត្រូវចូលទៅកាន់គណនី Facebook និងចូលទៅកាន់ទំព័រផ្ទាល់ខ្លួន។ បន្ទាប់មក រើស្លាបព្រួញកូនកណ្ដុរទៅរករូបប្រូហ្វាល រួចចុចលើអក្សរ Update Profile Picture។

ភ្លាមនោះ វានឹងបង្ហាញផ្ទាំង Update Profile Picture។ នៅទីនេះ អ្នកអាចអាបឡោតរូបថតថ្មី ឬជ្រើសរើសរូបថតចាស់ៗដែលបានអាបឡោតកន្លងមក ឬមួយថតរូបថ្មីដើម្បីធ្វើជារូបប្រូហ្វាលថ្មីសម្រាប់ Fabcebook។

បន្ទាប់ពីបានជ្រើសរើសរូបថតថ្មី អ្នកនឹងត្រូវបាននាំចូលទៅកាន់ផ្ទាំង Create Profile Picture។ នៅទីនេះ អ្នកអាចកែរូបតូចធំដើម្បីបង្កើតជារូបតំណាង។ ក្រោយមក ចុចទៅលើ Make Temporary ដែលនៅខាងក្រោម ហើយជ្រើសរើសពេលវេលា ១សប្ដាហ៍ ១ថ្ងៃ ១ម៉ោង។ល។ រួចចុចរក្សាទុក (Save)។

បើសិនអ្នកចង់កំណត់ពេលវេលាខ្លីជាង ឬវែងជាង អ្នកអាចជ្រើសរើសបានដោយចុចលើ Custom ។
ប្រែសម្រួល ៖ បុត្រាប្រភព ៖ TGDD