កណ្តាលៈ នារីម្នាក់ដែលជាជនពិកា ជើងទាំងសង្ខាង ត្រូវបានជនពីរនាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណធ្វើ សកម្មភាពអូសយក ទៅរំលោភរួចហើយ រត់គេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ ហើយត្រូវបាននារីរងគ្រោះ មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយអន្តរាគមន៍ ដោយហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង២១ និង២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យោងតាមមន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព ស ក ភេទស្រីអាយុ១៩ឆ្នាំ ជាជនពិការស់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ មានគ្នាពីរនាក់ មិនស្គាល់អត្តសញ្ញាណ រស់នៅក្នុងភូមិកើត ហេតុខាងលើ ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូកង់បី ក្នុងគោលបំណងទៅ លេងផ្ទះ ឈ្មោះធន ស៊ីថា ក្នុងភូមិឃុំកើតហេតុ។ ប៉ុន្តែពេលទៅដល់ម្ចាស់ មិននៅដោយជាប់រវល់ ទៅដំឡើងអង់តែង នៅក្រុងភ្នំពេញ ខណៈនោះស្រាប់តែមានជនសង្ស័យពីរនាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណមកដល់ រួចហើយក៏ចាប់អូស ជនរងគ្រោះយកទៅរំលោភ ដោយស្របពេលនោះ គ្មាននរណានៅនោះទេ បន្ទាប់ ពីជនសង្ស័យទាំងពីរធ្វើសកម្ម ភាពរំលោភរួចហើយ ក៏បានរត់គេចខ្លួនបាត់ ទៅ ។ ចំណែកនារីរងគ្រោះ វិញបន្ទាប់ពីជន សង្ស័យ ទាំងពីររំលោភរួចហើយ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ឲ្យជួយរក យុត្តិធម៌ជូននាងផងដែរ តែរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ជន ល្មើសបាននៅឡើយទេ៕

/

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល