Find Way គឺជាស្មាតហ្វូនទីពីរ របស់ Oppo ដែលត្រូវបានចែកចាយបន្តនៅវៀតណាម បន្ទាប់ពីFind 5 អេក្រង់ Full HD។ វាស្ថិតនៅក្នុងស៊េរីក្រោម នៃ Find 5 ដោយបានបំពាក់នូវរូបសណ្ឋានHardware ទាបជាង និងមានតំលៃប្រហែល ជិត 350 USD ។
ស្មាតហ្វូននេះប្រើ Chip Dual Core ល្បឿន 1,2 GHz, RAM 1 GB និងមេម៉ូរីក្នុង 16 GB។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ កឺកាមេរ៉ាមុខរបស់វា មានទំហំដល់ទៅ 5 megapixel ដែលធ្វើឲ្យគុណភាពរូបភាព មានភាពច្បាស់ល្អ Support នូវ Feature ដែលជួយធ្វើឲ្យស្អាតផ្ទៃមុខ ស្បែកភ្លឺស្រទន់ដោយស្វ័យប្រវត្តិ ដែលពិតជាសក្តិសមបំផុត សំរាប់អ្នកដែលចូលចិត្តថតរូបខ្លួនឯងតាមរយះកាមេរ៉ាមុខ។
ក្នុងនោះ កាមេរ៉ាក្រោយ បានបំពាក់ទំហំ 8 megapixel ដែលមាន Support ការថតរូបកំពុងពេញនិយម ដូចជា HDR, Panorama, ថតរូបដោយល្បឿនលឿន... និងថតវីដេអូ HD 720p ជាមួយនឹង30Frames ក្នុងមួយវិនាទី។

មិនបានបំពាក់នូវអេក្រង់ Full HD ប៉ុន្តែ Find Way នៅតែបំពាក់បច្ចេកវិទ្យាអេក្រង់ OGS របស់ Hitachiប្រើប្រាស់ Panel LCD ជាមួយទំហំ 4,5 inch និងកំរិតពន្លឺ qHD 540 x 960 pixel។ ស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.1.1៕





ដោយ៖ សិលាប្រភព៖ VE