របស់​មួយ​ដែល​មាន​លទ្ធ​ភាព​​ផ្ទុះ​ត្រូវ​បាន​រក​ឃើញ​កាលពីព្រឹក​ថ្ងៃទី២១ ធ្នូ នៅ​លើ​ខ្សែ​មេ​ត្រូ​មួយ​នៃ​ទី​ក្រុង​រ៉ូម ។ នេះ​ជា​សេចក្តី​​រាយ​ការណ៍​​របស់​​ម៉ា​ស៊ីន​​ឃោស​នា​អ៊ីតាលី​នានា ។ គឺមុន​វេលា​ម់ោង​១០​ព្រឹក​​ម៉ោ​ង​ក្នុង​ស្រុក​ដែល​អ្នក​បើក​មេ​ត្រូ​បាន​រក​ឃើញ​​គ្រាប់​បែក​នេះ​ក្នុងទូ​ មួយ​នៃ​ខ្សែ​មេ​ត្រូ​​B​ពេល​​មេត្រូ​នោះ​ពុំ​ទាន់​មានមនុស្ស​​ជិះ​នៅស្ថានីយ​​ REBIBBIA ។# គ្រាប់បែកនោះ​ដែលពិត​ណាស់ ជា​គ្រាប់​បែក​​​ច្នៃ​​ស្ថិត​ក្នុង​ថង់បា្ល​ស្ទីក​មួយ​ដាក់​ក្រោម​​កៅ​អី​អង្គុយ ។ នៅ​ខាង​ក្នុង​ថង់​មានប្រអប់​មួយ​ជា​មួយ​​ទុយ៉ូ​​២ មាន​​រំសេវ ​ខ្សែ​អគ្គិសនី​​ និងប្រដាប់​​ទូ​​រ​បញ្ជា​​មួយ​សំរាប់​ធ្វើឱ្យ​ផ្ទុះ ។ គ្រឿង​ផ្ទុះ​​​នេះ​ត្រូវ​​បាន​ដោះ​យក​ចេញភ្លាមៗ​ដោយ​ពួកអ្នក​ដោះ​មីន ​​ដែ​លបញ្ជូន​មក​ដោយ​រហ័ស នៅស្ថានីយ​នេះ​ដែល​​គេបាន​ជំលៀស​​មនុស្ស​ចេញ​អស់ ។ ​ក៏​ប៉ុន្តែ​​យោង​តាម​ប៉ូលិស​អ៊ីតា​លីថា គ្រាប់បែកនោះ​មានម្សៅ​ផ្ទុះ​​​តិច​តួច​​មិន​អាច​​ផ្ទុះ​បានឡើយ ពីព្រោះ​ពុំ​មាន​ភ្ជាប់​​ក្បាលផ្ទុះ ។ ទោះ​បី​ជាបែប​នេះ​នោះ​ក៏ជា​រឿង​​មួយគួរឱ្យ​ព្រួយ​បារម្ភ​ចំពោះ​​​ការ​វាយ​ប្រហារ​ភេរ​វកម្ម​​ជាយ​ថា​ហេតុ​ ដែរ​ ៕