ព័ត៌មានអន្តរជាតិ ៖ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃ ឬយប់នោះទេ បណ្តារថយន្តដឹកទំនិញ ​​ ធន់ធំ ផ្ទុករ៉ែ ធ្បូងថ្មនោះ បរកាត់តាមបណ្តោយផ្លូវធំៗក្នុងក្រុង Trang Bach ជាទីក្រុងសំបូរទៅដោយរតនសម្ប ត្តិពីធម្មជាតិ រ៉ែធ្បូងថ្ម (មាសខ្មៅ) នៅភាគ​ឦសាន ប្រទេសវៀតណាម ។ គួររំឮកថា រ៉ែ  ធ្បូងថ្ម ត្រូវ បានគេកំណត់អោយឈ្មោះថា ជាមាសខ្មៅ របស់ប្រជាជាតិវៀតណាម ខណៈក្នុង    មួយឆ្នាំៗ មាន ការនាំចេញរកប្រាក់ចំនូលបានរាប់លានដុល្លារ សហរដ្ឋអាមេរិក ។

/

ប្រជាជន ក្នុងទីក្រុង រ៉ែធ្យូងថ្មមួយនេះ ជា​អ​ចិ​ន្រ្តៃ​យ៍​រស់នៅក្រោមធូលី ធ្យូងថ្ម ហុយ  ដេដាសពេញ ផ្ទៃបរិយាកាសជុំវិញខ្លួន ។ មានរបរជាអ្នកលក់បន្លែ ពលរដ្នក្នុងស្រុកម្នាក់ ដែលមានឈ្មោះថា Gai អោយដឹងថា ជាទម្លាក់ ខ្ញុំសម្អាតផ្ទះ ៣ ដង ក្នុងមួយថ្ងៃប៉ុន្តែ នៅតែមានធូលី ធ្យូងថ្មដដែល ។មួយ ជំហានឈាន  ជើង  ជាន់ដី   ទីក្រុងមួយនេះ លោកអ្នកពិតបានដឹងថា ជាទីក្រុង រ៉ែធ្បូងថ្ម ។ ធូលី រ៉ែធ្យូងថ្ម ពណ៌ខ្មៅ មានពាសពេញគ្រប់ទីកន្លែង ពោល លើ  ដំបូងផ្ទះ ក្នុងផ្ទះ ក្រៅផ្ទះ លើស្លឹកឈើ លើរោមសត្វចិញ្ចឹម ជាដើម ។ ដោយឡែក ពលរដ្ឋម្នាក់ផ្សេង ទៀត មានឈ្មោះថា Lua មានអាជីព ជាអ្នកលក់ តៅហ៊ូ នោះអោយដឹងថា ៖ មានរថយន្តដឹករ៉ែធ្យូងថ្ម ច្រើន   សន្ធឹក រាប់មិនអស់នោះទេ គ្រប់ពលរដ្ឋនៅទីនេះ មានការខឹងសម្បារជាខ្លាំង ។

/

យោងតាមរបកគំហើញ នៃការសិក្សាស្រាវជ្រាវ ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ឲ្យ ដឹងថា អាជីវកម្ម អណ្តូងរ៉ែធ្យូងថ្ម ប្រការនេះ នាំមកនូវ អត្រាមនុស្សស្លាប់រាប់ពាន់នាក់ ក្នុងមួយឆ្នាំ ពោល អ្នករាល់គ្នា ប្រឈមមុខ នឹងគ្រោះថ្នាក់ ផ្លូវដង្ហើម ក៏ដូចជា មហារីក   សួត ។ ចំណាយពេល ត្រឹមតែ ២ ទៅ ៣ នាទី បើករថយន្តចេញពីកណ្តាលក្រុង នោះលោកអ្នក នឹងបានឃើញ អាជីវម្ម រ៉ែ ធ្យូងថ្ម ជាក់ជាមិនខាន ខណៈជាធម្មតា អណ្តូងរ៉ែធ្បូងថ្ម មានអង្កត់ផ្ចិតដល់ទៅ ១៥ គ.ម ឯណោះ

/

ក្រុមមនុស្សដែលប្រឈម បញ្ហាផ្នែកសុខភាពខ្លាំង គឺជាក្រុមមនុស្សដែលរស់នៅ​ ចន្លោះពី ១០ទៅ ២០គ.ម ពីអណ្តូងរ៉ែធ្បូងថ្ម នេះបើយោងតាមការគូសបញ្ជាក់ ពីអ្នកជំនាញ បំពុលបរិយាកាស មក ពី Greenpeace East Asia ឈ្មោះ Lauri Myllyvirta ។ របកគំហើញ ពីសាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក ក៏ដូចជា ពី Greenpeace ប៉ាន់ប្រមាណអោយដឹងថា អាជីវកម្ម  រ៉ែធ្បូងថ្ម ប្រទេស វៀតណាម នាំមកនូវអត្រាមរណភាព ប្រមាណ ៤៣០០ នាក់ក្នុងមួយឆ្នាំ ខណៈ   អាចនឹងមានការ កើនឡើងដល់ទៅ ២៥,០០០ នាក់ ឆ្នាំ ២០៣០ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA