ថ្មីៗនេះក្រុមហ៊ុនម៉ូតូ MV Agusta បានបង្ហាញនូវរូបភាពគំនូររបស់ម៉ូដែល Rivale ដែល ជាម៉ូដែលថ្មី ពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើល។

ម៉ូតូម៉ាក MV Agusta Rivale នេះនឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងពិពណ៌ EICMA ឯ Milan នៅថ្ងៃទី ១៥ វិច្ឆិកាខាងមុខនេះ។ Rivale ត្រូវបានគេរំពឹងថានឹងបំពាក់ដោយកំលាំងម៉ាស៊ីន ៨០០cc ជំនួសឲ្យ ៦៧៥cc របស់ ម៉ូដែល MV ពីមុន។ ពត៌មានលំអិតបន្ថែមទៀតនឹងត្រូវបង្ហាញដល់ទស្សនិកជនក្នុងពិពណ៌ EICMA៕
ដោយ៖ តុលា
ប្រភព៖ motorcycledaily