បទថ្មីដែលមានចំណងជើងថា All That Matters ត្រូវបានតារាចំរៀងវ័យក្មេង Justin Bieber ធ្លាប់ចេញជាវីដេអូ ដែលថតនៅមហាកំផែងចិន ម្តងរួចមកហើយ ។ ឥលូវនេះ Justin Bieber កំពុងតែត្រៀមចេញវីដេអូបទថ្មីនេះម្តងទៀតហើយ ដោយចាប់ផ្តើមដុតកំដៅ ទស្សនិកជនម្តងបន្តិចជាមួយនិងវីដេអូខ្លីមួយ ។
ក្នុងវីដេអូខ្លីដែលមានរយះពេលប្រមាន ១៥ វិនាទី បានធ្វើអោយទស្សនិកជន ក្តៅសាច់តិចៗដោយសារតែ Justin Bieber កំពុងតែអោបថើប ជាមួយនិងស្រីស្អាតម្នាក់ យ៉ាងរោលរា ដែលធ្វើអោយទស្សនិកជន ចង់ទស្សនាវីដេអូនេះភ្លាមៗតែម្តង ៕
ដោយ ៖ លីលីប្រភព ៖ youtube