ទស្សនិកជនច្បាស់ជាធ្លាប់បានដឹងហើយថា ថ្មីៗកន្លងទៅនេះ រូបថតមួយសន្លឹក ដែលយើងឃើញ តារាចំរៀងវ័យក្មេង Justin Bieber ជិះលើស្មាទាំង ២ របស់អង្គរក្សនៅលើ មហាកំផែងចិន ត្រូវបានផុសឡើង ពាសពេញអ៊ីនធើណេត ដែលធ្វើអោយ Justin Bieber ទទួលបានការរិះគន់យ៉ាងច្រើន ។

width=470មកដល់ថ្ងៃនេះ យើងបានដឹងចំលើយហើយ ថាហេតុអ្វីបានជា Justin Bieber មិនដើរខ្លួនឯងហើយជិះលើស្មារបស់អង្គរក្សវិញ ។ តាមពិតទៅ Justin Bieber នឿយហត់ពេក ដោយសារតែដើរមកពីចំងាយ ដើម្បីថតវីដេអូចំរៀងបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា All That Matter នេះឯង ទើបដល់ពេលឡើងដល់លើកំផែង ដើម្បីទុកកំលាំងថតទៀត ក៏ជិះលើស្មារបស់អង្គរក្សតែម្តងទៅ ។ទោះជាយ៉ាងនេះក្តី ក៏ការរិះគន់នេះមិនសាបរលាបដែរ តែយ៉ាងណាមិញឥលូវនេះ វីដេអូចំរៀងថ្មីនេះបានចេញមកហើយ អញ្ចឹងយើងសូមអញ្ចើញទស្សនិកជន ទៅទស្សនាទាំងអស់គ្នា ៕

ដើម្បីអានព័ត៌មានកំសាន្តផ្សេង ប្លែកៗដ៏សំបូរបែប និងកំពុងពេញនិយមនោះសូម ចុចទីនេះ ៕

 

ប្រែសម្រួល ៖ លីលីប្រភព ៖ youtube