អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ telegraph ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ Chocotate ដ៏ធំផុតក្នុងលោក ត្រូវបានលេចឡើង ស្របពេលបុរសម្នាក់ បានចំណាយពេលដល់ទៅ ៧៨៤ម៉ោង ក្នុងការធ្វើវាអោយបានជារូបរាង។

width=455

លោក​ Andrew Farrugia បាននិយាយថា Chocolate ដែលបានរចនាឡើងនេះ គឺធើ្វតាមអោយដូចទៅនឹងរទេះភ្លើង ដែលវាមានទំងន់ដល់ទៅ ២,៧៥៥ផោន។ លោកបន្ដថា លោកបានចាប់ផ្ដើមធ្វើវានៅជិតស្ថានីយ៍ Brussels' Gare du Midi ចក្រភពអង់គ្លេស ដោយបានប្រាស់ពេលវេលា ចំនួន ៧៨៤ម៉ោង ដែលស្មើនឹង ៣៣ថ្ងៃ។

width=458

ទោះបីជាយ៉ាងណាក៏ដោយ ក៏ Chocolate ដ៏ធំមួយនេះ ត្រូវបានសៀវភៅ Guinness WorldRecord កត់ត្រាទុកជាប្រតិ្ដសាស្រ្ដ​ នៃ Chocolate ដែលធំជាងគេ ក្នុងពិភពលោក មុនបំណាច់ឆ្នាំ​២០១២ នេះដែរ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ telegraph