West Ham កាលពីរាត្រីម្សិលមិញនេះ ហាក់ដូចជាមានសង្ឃឹមលើ Arsenal និងអំនួតលើខ្លួនឯងបន្តិចក្រោយពេលដែល COLLISON បានស៊ុតបាល់បញ្ចូលទីនាំមុខ Arsenal ១ ទល់និង ០ ក្នុងនាទីទី ១៨ ប៉ុន្តែមិនយូរប៉ុន្មាន Arsenal បានតាមស្មើរវិញក្នុងរយៈពេលមិនដល់ ៥ នាទីនោះទេហើយពេលបញ្ចប់ការប្រកួត West Ham ត្រូវបានត្រលប់ទៅផ្ទះវិញជាមួយលទ្ធផលចាញ់ក្រុមកាំភ្លើងធំ ៥ ទល់និង ១។គេអាចចាត់ទុកថា ១ គ្រាប់របស់ West Ham អាចរកបានពីសំណាង ឬមួយក៏ការភ្លាត់ស្នៀតរបស់ខ្សែការពារ Arsenal ក៏ថាបានព្រោះក្នុងតង់ទី ១ West Ham គឺជាអ្នកនាំមុខក្នុងនាទីទី ១៨ ហើយក្នុងនាទីទី ២២ PODOLSKI របស់ Arsenal បានស៊ុតបញ្ចូលទីយកស្មើរវិញ លទ្ធផលក្នុងតង់ទី ១គឺរក្សាត្រឹម ១ ទល់និង ១។ក្នុងដើមតង់ទី ២ Arsenal ហាក់ដូចជាមានការដូរយុទ្ធសាស្រ្តប្រយុទ្ធ ដែលត្រឹមតែជាង ១០ នាទីក្នុងការចាប់ផ្ដើមតង់ទី ២ ប៉ុណ្ណោះ Arsenal បានស៊ុតបញ្ចួលទី ៤ គ្រាប់ផ្ទួនៗ ធ្វើឱ្យ West Hamស្ងាត់ជ្រៀបតែម្ដង។ ក្នុងនាទីទី ៤៧ ដើមតង់ទី ២ GIROUD បានស៊ុតបញ្ចួលទី ១ គ្រាប់ ក៏ដូចជានៅនាទីទី ៥៧ ផងដែរដែលកីឡាកររូបនេះបានបង្ហើយមួយគ្រាប់ទៀត ហើយ ២ គ្រាប់ទៀតគឺបានមកពី CAZORLA នៅនាទីទី ៥៣ និង WALCOTT នៅនាទីទី ៥៤៕


ដោយ៖ ផានិតប្រភពពី៖ Skysport