ក្រសួង​សុខាភិបាល​នៃរដ្ឋាភិបាល​របស់ក្រុម​ហាម៉ាស់ ប៉ា​ឡេ​ស្ទីន ដែលកាន់អំណាច​នៅ​ជ្រោយ​ហ្គា​ហ្សា​​ចាប់​តាំង​ពីឆ្នាំ២០០៧មក​រាយ​ការណ៍​​ថា ជនសកម្ម​ប្រយុទ្ធនៃក្រុម​ជីហាដ​អ៊ិស្លាម​ប៉ាឡេស្ទីន​២នាក់​បានត្រូវ​សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី២៦ ធ្នូ ​ដោយ​កង​ទ័ព​អ៊ីស្រា​អែល​នៅ​ជិត​​ទីក្រុង​ខាន់​ យូ​ណេស ភាគ​ខាង​ត្បូង​ជ្រោយ​ហ្គា​ហ្សា ។# យោងតាម​កង​ទ័ព​អ៊ីស្រា​អែល​ថា ជន​សកម្ម​ប្រយុទ្ធ​​ទាំង​២នាក់នោះ​ត្រូវ​ស្លាប់​ដោយ​សារ​ការ​បាញ់​​ប្រហារ​របស់ឧទ្ធម្ភាគ​ចក្រ​ ខណៈ​ដែលពួក​គេ​​ប៉ុនប៉ង​ដាក់គ្រឿង​ផ្ទុះនៅ​ជិត​ព្រំ​ដែន​រវាង​ជ្រោយ​ហ្គា​ហ្សា​​ និងអ៊ីស្រាអែល ។#ក្រុមជីហាដ អ៊ិស្លាម ថ្លែង​ថា ជនសកម្ម​ប្រយុទ្ធរបស់​គេ​ទាំង​២​នាក់​នោះ​ត្រូវ​ស្លាប់ក្នុង​ឱកាស​នៃការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយកង​ល្បា ត​​អ៊ីស្រា​អែល​មួយ​កង​ដែលដើរល្បាត ។# ភាព​តានតឹង​​មានការកើនឡើង​រយៈ​ពេល​២សបា្តហ៍​ចុង​ក្រោយនេះ រវាង​អ៊ីស្រាអែល​ និង​ពួកប៉ាឡេស្ទីន​ ខណៈ​ជិត​ឈាន​ដល់ខួប​លើក​ទី២ នៃ​ការ​វាយ​លុករបស់​អ៊ីស្រាអែល​ចូលជ្រោយ​ហ្គា​ហ្សា ។ កាលពីសបា្តហ៍​មុន​ជនសកម្ម​ប្រយុទ្ធ​អ៊ិស្លាម​បាញ់​គ្រាប់រ៉ុកែ្កតចំនួន​៣០គ្រាប់​សំដៅ​ភាគ​ខាងត្បូង​អ៊ីស្ រាអែល​។ រដ្ឋ​អីុស្រាអែល​បាន​តប​ត​វិញ​​តាម​រយៈ​ការ​វាយឆ្មក់​តាម​អាកាស​សំដៅ​​ទី​តាំង​នានារបស់​ពួកហា​ម៉ាស់ ​៕