ប្លែកៗ៖ លោក Elie Taktouk គឺជាមហាសេដ្ឋី ដែលមានប្រាក់ច្រើនលើសលប់ក្នុងប្រទេសអង់គ្លេស។ ថ្មីៗនេះ គាត់បានប្រាប់អ្នកសារពត៌មានថា គាត់មានការឈឺ និងខកចិត្ដយ៉ាងខំា្លង នៅពេលដែលគាត់បានឃើញរូបភាពក្ដៅសាច់របស់ប្រពន្ធគាត់ បានថតថើបគ្នាជាមួយតារាបាត់ទាត់វ័យក្មេងម្នាក់ នៅក្នុងវិសម្សកាលមួយ។

លោក Taktouk បានបន្ដថានាង Daniella Semaan គឺជាភរិយារបស់គាត់ ដែលមានវ័យ២៥ ឆ្នាំ និងមានកូនដល់ទៅពីរនាក់ឯណ្ណោះ គឺមានវ័យ ១១ និង៨ ឆ្នាំ។ លោកបានបន្ដថា ថ្មីៗនេះនាងតែងតែចេញទីក្រៅ នៅទីបំផុត គឺនាងបានបង្កើតស្នេហាជាមួយកីឡាករបាត់ទាត់ម្នាក់ គឺលោក Cesc Fabregas ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនឹងត្រឹមខ្លួន ដើម្បីធ្វើការលែងលះជាមួយនាង Da-niella Semaan រួចរាល់ផងដែរ ហើយកូនទាំងពីរនាក់នោះ នឹងត្រូវទុកអោយឪពុកចុងរបស់ពួកគេ ជាអ្នកមើលថែរក្សា និងចិញ្ចឹមបីបាច់៕
ដោយ៖ នារីប្រភព៖ newsday