អង់គ្លេស៖ ក្មេងស្រី អាយុ ១៦ឆ្នាំម្នាក់ ត្រូវបានព្រះអង្គម្ចាស់ William ជួយសង្រ្គោះ បន្ទាប់ពីនាងបានលោតចូលទៅក្នុងសមុទ្រ ព្យាយាមជួយសង្គ្រោះជីវិតប្អូនស្រីរបស់នាង។
ក្រុមអ្នកជួយសង្រ្គោះ បានអៈអាងថា ប្អូនស្រីរបស់នាងមានអាយុ ១៣ឆ្នាំ ត្រូវបានរលកទឹកធំៗ បក់បោកនាំយកនាងទៅឆ្ញាយពីច្រាំង ខណៈពេល ដែលរូបនាងកំពុងជិះក្តាស្គីលើទឹកលេងកំសាន្តជាមួយនឹងមិត្តភក្តិ ក្រោយមក បងស្រីរបស់នាងឃើញដូច្នោះ ក៏បានហែលទឹកទៅជួយសង្រ្គោះនាង។
ប៉ុន្តែ ដោយនាងហែលទឹកទៅឆ្ងាយយពេក និងមានរលកទឹកធំៗ ទើបបណ្តាលឱ្យនាងអស់កម្លាំង ហើយក៏បានលង់ទឹកតែម្តង តែសំណាងល្អ មានឧទ្ធម្ភាគចក្រមួយ បើកដោយព្រះអង្គម្ចាស់ William សង្រ្គោះទាន់ពេលវេលា។ ចំណែក ប្អូនស្រីរបស់នាង ត្រូវបានអ្នកជិះក្តាស្គីលើទឹក ជួយសង្រ្គោះ នាំឡើងគោក ដោយសុវត្ថិភាព៕
សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ english.sina