ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាប៉ុន្មានម៉ោងមុននេះបន្តិច ចេញអត្ថបទផ្សាយអោយដឹងថា ចក្រភពអង់គ្លេស ក៏កំពុងតែប្រឈមនឹងសុបិនអាក្រក់បំផុតប្រចាំឆ្នាំ នោះគឺ គ្រោះថ្នាក់ខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុត ដែលគេអោយឈ្មោះថា ព្យុះអាត្លង់តិច (Atlantic storm) ។

កំលាំងខ្បល់ព្យុះ ក៏ដូចជាសន្ធឹកនៃការធ្លាក់ភ្លៀង បានវាយប្រហារមកលើបណ្តាប្រទេសនៅចក្រភពអង់គ្លេស ដែលញ៉ាំងអោយមានការគំរាមគំហែង ដោយមានការប្រកាសអាសន្នស្តីពីគ្រោះថ្នាក់ធម្មជាតិមួយនេះ។ លើសពីនេះ បើតាមការអោយដឹងពីលោក Martin Young ជាប្រធាននាយកដ្ឋានឧតុនិយមថ្នាក់ជាតិ គូសបញ្ជាក់អោយដឹងថា កំលាំងខ្យល់ព្យុះអាចនឹងមានឥទ្ធិពលវាយប្រហារខ្លាំង ខណៈវាមានល្បឿនចន្លោះពី ៦០ទៅ៧០ គ.ម ក្នុងមួយម៉ោង នៅភាគខាងត្បូងប្រទេសអង់គ្លេស ប្រទេស វែល និងអាចកើនឡើងដល់ទៅ ៨០គ.ម ក្នុងមួយម៉ោង នាផ្នែកខ្លះនៃចក្រភពអង់គ្លេស។

លោក Martin បន្ថែមថា បើទោះជាព្យុះមួយនេះ ត្រូវបានគេរំពឹងទុកថា វាគឺជាគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់យ៉ាងណាដ៏ដោយ តែវាមិនអាក្រក់ដូចទៅនឹងអ្វីដែលបានជួបកាលពីអតីតកាលនោះទេ នោះគឺ គ្រោះថ្នាក់ធម្មជាតិខ្បល់ព្យុះ 'Great Storm' កាលពីឆ្នាំ ១៩៨៧ និងខ្បល់ព្យុះ 'Burns Day storm' កាលពីឆ្នាំ១៩៩០ដែលបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធអស់ជាច្រើន ក៏ដូចជាឆក់យកជីវិតមនុស្សអស់រាប់រយនាក់ផ្សេងទៀតផងដែរ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង
ប្រែសម្រួល ៖ កុសលប្រភព ៖ CNN