ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយ  កាលពីវេលាល្ងាចម្សិលមិញនេះ  អោយដឹងថា​ ​ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារចាក់សម្លាប់ពីជនដៃដល់ដៃប្រដាប់ទៅដោយកាំបិទ។

width=445

គួរបញ្ជាក់ផងដែរថា ក្រោយពីកើតមានឡើងនូវសោកនាដកម្មចាក់សម្លាប់រង្គាលនេះហើយបុរសដែលជាជនដៃដល់   ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន  ។  យ៉ាងណាមិញប្រភពសារព័ត៌មានដដែល អះអាងបន្ថែមថា  ករណីចាក់សម្លាប់នៅតាមទីសាធារណៈខាងលើ      បានកើតឡើងនៅលើរថយន្តក្រុងមួយ  កាលពីថ្ងៃច័ន្ទម្សិលមិញនេះ  វេលាម៉ោងប្រមាណជាង ៥ និង ៣០ ល្ងាច ភាគខាងលិច ប្រទេសន័រវេ ។

ភ្លាមៗនោះ ក្រោយពីទទួលបាននូវព័ត៌មានថាមានករណីចាក់សម្លាប់ហើយនោះ ក្រុមមន្រ្តីជំនាញខាងសង្គ្រោះបន្ទាន់ រួមមានភ្នាក់ងារពន្លត់អគ្គីភ័យ   ក៏ដូចជា  មន្រ្តីប៉ូលីស  បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រួចក៏បានធ្វើការចាប់ឃាត់ខ្លួនជនដៃដល់តែម្តង។

បន្ថែមពីលើ ប្រភពសារព័ត៌មានសង្កត់ធ្ងន់អោយដឹងថា បុរសដែលជាជនដៃដល់ ដៃប្រដាប់ដោយកាំបិទ និងជាជនជាប់ចោទ ស្ថិតនៅក្នុងវ័យ ប្រមាណជាង ៥០ ឆ្នាំនោះ គេពុំទាន់បានស្គាល់អត្ថសញ្ញាណច្បាស់នៅឡើយនោះទេ  តែអ្វីដែលបានដឹងនោះគឺ  គាត់មិនមែនជាប្រជាពលរដ្ឋប្រទេសនេះនោះទេ។

width=432

ជាមួយនឹងមូលហេតុដែលនាំអោយមានការចាក់សម្លាប់លើកនេះ មិនទាន់បានដឹងច្បាស់នៅឡើយនោះទេ ស្របពេលដែលស្ថិតនៅក្រោមការសាកសួរ តាមដានស៊ើបអង្កេតរបស់មន្រ្តីជំនាញនៅឡើយ។ លោក Arild Ingar Lægreid ជាអភិបាលក្រុង ក្នុងស្រុក បានផ្តល់ជាកិច្ចសម្ភាសន៍ដល់គេហទំព័រ Bergensavisen  អោយដឹងថា  ពួកយើងពិតជាមានភាពតក់ស្លុតជាខ្លាំង ចំពោះអ្វីដែលបានកើតឡើង     ក្រោយពីសោកនាដកម្មដ៏ឃោរឃៅមួយនេះ តែអ្វីដែលយើងត្រូវតែយកចិត្តទុកដាក់ជាសំខាន់នាពេលនេះ គឺត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់ ទៅនឹងក្រុមគ្រួសារនៃសព តាមតែអាចធ្វើទៅបាន៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញ សំបុត្រអនាមិក គំរាម មានការបំផ្ទុះគ្រាប់បែក នៅឯអាកាសយានដ្ឋាន- រកឃើញ គ្រាប់បែកយក្សមិនទាន់ផ្ទុះ សល់ពីសង្គ្រាម លោកលើកទី ២- វីដេអូ ៦ នាក់ស្លាប់នៅ ប៉ាតាយ៉ា ក្រោយសាឡាង ដឹកអ្នកទេសចរ ក្រឡាប់លិច- យ៉ាងហោច ៧ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយមានករណីផ្ទុះដ៏ខ្លាំងមួយ- បងប្អូនជនពិការ រាប់រយនាក់ ផ្អើលផ្ទុះការតវ៉ា នៅពីមុខ ក្រសួងការងារ

ប្រែសម្រួល ៖ កុសលប្រភព ៖ ស្កាយ