បាតុ​ករ​ជាង​៦០០​នាក់​​ត្រូវ​ទទួល​ការ​កាត់​ទោស​​កាល​ពីថ្ងៃទី​២១ ធ្នូ ​ដាក់គុក​ដល់​១៥ថ្ងៃ​​នៅ​​បេឡារុស្ស ក្រោយ​បាតុ​កម្ម​ដែលផ្ទុះឡើង​បន្ទាប់​​ពី​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ដែលលោក​អា​ឡិច​​ សាន់​ដ្រ៍ ​លូកា ឆេនកូ ជាប់​ឆ្នោត​ជា​ថ្មី​​ទៀត​​ក្នុងការ​​បោះ​ឆ្នោត​កាលពី​ថ្ងៃ​​ទី១៩ ធ្នូ​​កន្លង​មក# នេះ ។#ក្រសួង​​មហា​ផ្ទៃ​បេឡា​រុស្ស​​គូស​បញ្ជាក់​ថា ពួក​បាតុ​ករ​ត្រូវ​ចាប់​ខ្លួន​ព្រោះ​តែ​ធ្វើ​សកម្ម​ភាព​បរិហារ​ការបោះឆ្នោត​​នេះ​ថា ពោរ​ពេញ​​ដោយ​ការ​ក្លែង​បន្លំ​ត្រូវ​ទទួលការ​​កាត់​ទោស​​ដាក់​គុក​ក្នុង​ម្នាក់ៗ​​ពី​៥​ទៅ​១៥​ថ្ងៃ ។ ​មេ​ខ្លោង​​ពួក​គេ​ក្នុង​នោះ​មានបេក្ខ​ជន​​ប្រធានាធិបតី៥​រូប​អាចមាន​ទោស​​ជាប់គុក​ដល់​ទៅ​១៥​ឆ្នាំ ​ពី​បទ​អុជ​អាល​ឱ្យ​មាន​ឧប្បត្តិ​​​ហេតុនានា​កាល​ពី​យប់​ថ្ងៃទី១៩ ទៅ​២០​ ធ្នូ កន្លងមក​នេះ​ដោយ​ក្នុងឧប្បត្តិ​​ហេតុ​​ទាំង​នេះ​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ប៉ូលិស​ និងពួកបាតុករ​​ក្នុង​អំពើ​ហិង្សា​តាម​ដងវិថីទាំងឡាយ​នៃ​ទី​ក្រុង​មីនស្ក៍ ។# តាម​ព័ត៌​មាន​មួយថា បេក្ខជន​ប្រធានាធិបតី​២​រូប​ដែល​ចាប់​ខ្លួន​ក្នុងពេល​ធ្វើបាតុ​កម្ម​ត្រូវ​បាន​ដោះ​​លែង​វិញ​ហើយ ៕