(កាណាដា)៖ ភ្លើងឆេះព្រៃដ៏អាក្រក់មួយ បាននិងកំពុងរីករាលដាលខ្លាំង នៅភាគខាងត្បូង ប្រទេសកាណាដា ក្បែរព្រំដែនជាមួយនឹងសហរដ្ឋអាមេរិក ដែលអាជ្ញាធរបាន ធ្វើការជម្លៀស ប្រជាជនទាំងអស់ ៦០,០០០នាក់ ចេញពីទីក្រុង Fort MaMurray តែម្តង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០១៦។

/

ភ្លើងឆេះព្រៃ ដែលបានបង្កើនឥទ្ធិពលខ្លាំង សម្បើមកាលពីថ្ងៃទី០៣ ខែឧសភា មកនោះបានលេប​ត្របាក់ លំនៅឋាន​ប្រជាជនរាប់សិបខ្នងរួចទៅហើយ ក្នុងខេត្ត Alberta។ ដោយឡែកផ្លូវថ្នល់នានា ក្នុងតំបន់កើតហេតុ ក៏ពិបាកនៅក្នុងការធ្វើដំណើរផងដែរ ក៏ព្រោះតែកម្ទេចកម្ទីផេះដែលរសាត់ ចេញពីព្រៃដែលត្រូវភ្លើងឆាបឆេះនោះ បានធ្លាក់រាយប៉ាយ ពាសពេញផ្លូវតែម្តង។

/

យ៉ាងណាក៏ដោយ ការជម្លៀសប្រជាជនទាំងអស់តែម្តង ចេញពីទីក្រុង Fort McMurray របស់ខេត្ត Alberta នោះ គឺមិនធ្លាប់កើតមាននោះទេ ក្នុងប្រវត្តិសាស្ត្រកាណាដា។ មកដល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យ ខ្នាតធំរបស់កាណាដា កំពុងតែសស្រាក់សស្រាំខ្លាំងបំផុត ក្នុងការពន្លត់ភ្លើងនៅឡើយ ខណៈដែលមនុស្សស្លាប់ និងរបួស ប៉ុន្មាននាក់នោះ នៅមិនមានសេចក្តីរាយការណ៍ ណាមួយបញ្ជាក់នោះឡើយ៕

/

 

width=730

width=730

ប្រភព ៖ ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង