នារី​រុស្ស៊ី​មាន​រូប​សំរស់​ស្រស់​ស្អាត​ជា​ចារ​នារី​រុស្ស៊ី​ម្នាក់​ស្ថិត​ក្នុង​ចំណោម​ចារ​បុរស​រុស្ស៊ី ​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា​កន្លង​មក​នេះ​នៅ​សហ​រដ្ឋ​អាមេរិក​បាន​ហក់​ចូល​នយោ​បាយ​ដោយ​ចូល​ជា​សមា​ជិក​ ឆ្មាំ​យុវ​ជន​ជា​ចលនា​យុវ​ជន​បំរើ​ឱ្យ​គណ​បក្ស​រុស្ស៊ី​រួប​រួម​ជា​គណ​បក្ស​របស់​លោក​វ្ល៉ាឌី​មៀរ​ពូទីន​។ #ចារ​នារី​ដែល​សិច​ស៊ី ហើយ​ចូល​និវត្តន៍​រូប​នេះ​បាន​ឡើង​កាន់​ក្បាល​មេ​ក្រូ​ក្នុង​ពិធី​មួយ​ក្រោម​ការ​ទះ​ដៃ​យ៉ាង​កង​រំពង ​។ នាង​អះ​អាង​ថា «ខ្ញុំ​ចង់​ឱ្យ​យើង​សិក្សា​រួម​គ្នា​ដើម្បី​ឱ្យ​អ្វីៗ​ទទួល​បាន​ផល​វិជ្ជ​មាន​បំផុត​។ តើ​យើង​ត្រូ​វ​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បែ​ប​ណា​​ដើម្បី​ឱ្យ​រុស្ស៊ី​ជា​មហា​អំណាច​ដ៏​ធំ​មួយ​? បែប​នេះ​នឹង​ធ្វើ​ឱ្យ​យើង​មាន​ក្តី​រីក​រាយ​បំផុត។ សង្គម​របស់​យើង​នឹង​ជួប​ប្រទះ​បញ្ហា​មិន​សូវ​ច្រើន​ ប្រសិន​បើ​យើង​ម្នាក់ៗ​មាន​ទឹក​មុខ​ញញឹម​ ហើយ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ថ្ងៃ​ដែល​ចាប់​ផ្តើម»៕