វាពិតជាគួរឲ្យហួសចិត្តមួយ សំរាប់សកម្មភាពរបស់យុវជនម្នាក់នៅក្នុងវីដេអូខាងក្រោមនេះ ដែលធ្វើទង្វើមិនគប្បីទៅលើយុវតីម្នាក់ ខណៈនាងកំពុងតែជិះកង់នៅលើផ្លូវលំមួយកន្លែង។

ទំនងដោយសារតែឃើញឱកាសល្អ ពុំមានមនុស្សឆ្លងកាត់ នៅពេលដែលបានឃើញនារីវ័យក្មេងម្នាក់ ជិះកង់ម្នាក់ឯងឆ្លងកាត់ក្បែរខ្លួន យុវជនម្នាក់នោះបានរត់តាម និងចាប់ឃាត់ លូកស្ទាបច្របាច់ដើមទ្រូងរបស់នាង ទាំងកម្រោល រហូតដល់មានការប្រវាយប្រតប់គ្នាបន្តិចបន្តួចផងដែរ។

ពិតជាសំណាងល្អណាស់ ដែលនារីរងគ្រោះ បានរត់គេចផុតពីក្រញ៉ាំដៃ បិសាចតណ្ហាក្រាស់ម្នាក់នោះ បន្ទាប់ពីនាងខំប្រឹងប្រវាយប្រតប់ រើបំរះបន្តិចមក។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលាវីដេអូ៖ youtube