ព័ត៌មានវីដេអូ៖ ថ្មីៗនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានកំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង នឹងវីដេអូខ្លីមួយ ស្ដែងពីភាពអស្ចារ្យរបស់យុវជនម្នាក់ ឡើងលើឆាកបង្ហាញពីសមត្ថភាពទឹកដបសម្លេង ស្រែកច្រៀងយ៉ាងកក្រើកឆាក ជាមួយនឹងបទចម្រៀងដែលកំពុងតែល្បីល្បាញរបស់ របស់តារាចម្រៀង នៅផលិតកម្មហង្សមាស លោក ព្រាប សុវត្ថិ នូវបទដែលមានចំណងជើងថា Lady ។ បទចម្រៀងមួយបទនេះផងដែរ ត្រូវបានមហាជន ព្រមទាំងអ្នកអាជីព សិល្បៈដូចគ្នាយល់ និងដឹងច្បាស់ហើយថា ជាប្រភេទបទ ដែលមានលក្ខណៈពិបាកច្រៀង ប្រើប្រាស់សម្លេងខ្លាំង និង តឹងទៀតផង ប៉ុន្ដែយុវជនម្នាក់នេះ គាត់មានភាពក្លាហាន បញ្ចេញសម្លេងរបស់គាត់ ស្រែកច្រៀង បានពេញមួយបទដោយមិនរអាក់រអួលរហូតទទួលបានការគាំទ្រ ទះដៃសាទរ ពីទស្សនិកជន ផងដែរ។
ចង់ដឹងថា ទឹកដមសម្លេងរបស់យុវជនម្នាក់នេះខ្លាំងយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖
យុវជនម្នាក់ច្រៀងបទ Lady ស្រែកសាហាវមែនបាទស្រែកមិនចាញ់ លោកប្រាបសុវត្តិទេ មិនមើលប្រយត្ន័ស្តាយក្រោយ
Posted by ស្តាប់ចម្រៀង ថ្មីៗ on Friday, December 18, 2015
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក, ស្ដាប់ចម្រៀងថ្មីៗ