ព័ត៌មានវីដេអូ៖ ហេតុការណ៍ដ៏អាក្រក់មួយបានកើតឡើង មិនអាចនឹងនឹកស្មានដល់ នៅលើកំណាត់ផ្លូវដាច់​ស្រយាលមួយកន្លែង ក្នុងតំបន់ ប៉ែក​ខាងជើង ឈាងខាងលិចនៃប្រទេស Romania ដោយមានរថយន្ដមួយ​គ្រឿងម៉ូដែល VW Sharan ធ្វើដំណើរសុខៗ ស្រាប់តែមានបញ្ហា ក្រឡាប់ផ្លោងហោះ ខណៈដែល​គោល បំណងរបស់អ្នកបើក​បរ ចង់ជែង​រថយន្ដនៅពីមុខមួយគ្រឿងទៀត។ 

មិនទាន់មានការបង្ហាញឲ្យច្បាស់លាស់នៅឡើយទេទាក់ទងនឹង បញ្ហាដ៏អាក្រក់នេះ ប៉ុន្ដែបើយោងទៅតាមការចុះផ្សាយរបស់គេទំព័រ Carscoop បានបង្ហើបឲ្យដឹងថា មូលហេតុត្រូវចោទសំខាន់ខ្លាំងទៅលើក អ្នក​បើក​បរ ដែលបាត់បង់ស្មារតី ស្របពេលដែល រថយន្ដកំពុងតែធ្វើដំណើរយ៉ាងលឿន ត្រៀមនឹង​ប្រជែង​រថយន្ដខាង​មុខ ព្រោះតែការបាត់បង់ស្មារតីនេះ រថយន្ដត្រូវបួងចង្កូតខ្លាំងជ្រុលហូសទៅជើងថ្នល់ មួយកម្លាំងខ្យល់រថយន្ដ ទើបអាចធ្វើឲ្យក្រឡាប់យ៉ាងដូច្នេះ ។ ហេតុការនេះ បានកើតឡើងកាលពីថ្ងៃទី ១៥ខែ ធ្នូឆ្នាំ ២០១៥ ។ 

ទស្សនាវីដេអូខាងក្រោម ហើយសន្មត់ទាំងអស់គ្នា ថាតើបណ្ដាលមកពីអ្វីឲ្យប្រាកដ៖ 

/

/

ដោយ៖ អឿ អ៊ុយ