មុននេះព័ត៌មានចចាមអារាមជាច្រើន សុទ្ធតែបាននិយាយថា ត្រូវរង់ចាំដល់ខែកញ្ញា ទើប Appleធ្វើការបង្ហាញខ្លួនស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន។ សំរាប់ក្នុងខែមិថុនា គឺគ្រាន់តែជាពេលវេលាដែលក្រុមហ៊ុនបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS Version ថ្មី (iOS 7) ប៉ុណ្ណោះ។ ជាក់ស្តែង តាមឯកសារមួយពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត KDDI (ជប៉ុន) បានឲ្យដឹងថា នៅខែក្រោយ(មិថុនា) iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួនជាមិនខាន។
ឯកសារត្រូវបាន Nowwhereelse (ប្រភពមួយដែលធ្លាប់តែផ្គត់ផ្គង់ព័ត៌មានត្រឹមត្រូវជាច្រើន ពីផលិតផលរបស់ Apple) បង្ហាញឲ្យដឹងថា iPhone 5S នឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែមិថុនា ជាមួយការអាប់ហ្រ្គេតកាមេរ៉ាក្រោយពី ៨ មេហ្គាភិចសែល ឡើងដល់ ១៣ មេហ្គាភិចសែល។ កាមេរ៉ាមុខ ក៏បានដំឡើងដល់ ២ មេហ្គាភិចសែល ជាមួយសមត្ថភាពថតរូប Full HD។

ឯកសារស្តីពី iPhone 5S ពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តមួយនៅជប៉ុន
ទន្ទឹមនឹងនោះ Features ថ្មីមួយចំនួន ដូចជាអាចថតរូបដោយ Camera ពីរក្នុងពេលតែមួយ ដូចនៅលើស្មាតហ្វូន Samsung និង LG ក៏នឹងត្រូវបាន Apple យកមកបំពាក់នៅលើផលិតផលរបស់ខ្លួនផងដែរ៕
ដោយ៖ សិលាប្រភព៖ VE