បាងកក៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ និងរដ្ឋមន្រ្តីក្រសួង មហាផ្ទៃលោកឆារូពុង រុងស៊ូវ៉ាន់ ទំាងពីរនាក់ បានក្លាយជាមុខ សញ្ញាសម្រាប់កិច្ច ពិភាក្សារិះគន់ ក្នុងសភាតំណាងរាស្រ្តថៃ ដោយអ្នកទំាងពីរ បានផុតពីគ្រោះថ្នាក់ហើយ ក្រោយការបោះឆ្នោត ដកសេចក្តីទុកចិត្ត កាលពីថ្ងៃអង្គារ កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ថា លោកស្រី យីងឡាក់ ទទួលបានសម្លេង ២៩៧ ដែលជាសម្លេងផ្តល់ សេចក្តីទុកចិត្ត ឬច្រើនជាងពាក់កណ្តាល នៃសម្លេងសរុបចំនួន ៤៣៨ ក្នុងនោះមានសម្លេងប្រឆំាង ចំនួន ១៣៤ ដែលជាសម្លេង ដកសេចក្តីទុកចិត្ត។

ចំណែករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបានសម្លេងគាំទ្រ ចំនួន ២៩៦សម្លេង និង១៣៥សម្លេងដក សេចក្តីទុកចិត្ត។ ការបោះឆ្នោតនេះ បានកើតឡើងបន្ទាប់ពី កិច្ចប្រជុំរិះគន់រយៈពេល ពីរថ្ងៃ ដែលបានធ្វើឡើងចាប់ពី ថ្ងៃអង្គារ ដល់ថ្ងៃពុធសប្តាហ៍នេះ ៕

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល