ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងបេក្ខភាពវីដេអូខាងក្រោម ត្រូវបានរកអោយឃើញថា ពិតជាទទួលបានការពេញនិយមជាខ្លាំង នៅក្នុងប្រព័ន្ធអ៊ិនធើណេត ជាពិសេសនៅក្នុងបណ្តាញទំនាក់ទំនងសង្គមយក្សហ្វេសប៊ុកតែម្តង ពោលគឺ វីដេអូឯកសារស្តីពី គ្រោះធម្មជាតិខ្បល់ព្យុះកំណាចអាក្រក់បំផុតប្រចាំឆ្នាំ ២០១៣ ដែលបានវាយប្រហារមកលើប្រទេសហ្វីលីពីនកាលពីដើមខែវិច្ឆិកា កន្លងទៅនេះ។

គួររំឮកផងដែរថា ក្រោយពីបានកើតមានឡើងនូវសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់មួយនេះ បណ្តាប្រជាជនមកពីជុំវិញពិភពលោក ពិតជាមានការចាប់អារម្មណ៍និងរន្ធត់ជាខ្លាំង ក៏ព្រោះតែ  វាបានឆក់យកអាយុជីវិតដល់ទៅជិត ​ ៣ ពាន់ នាក់  ខណៈរាប់លាន់នាក់ផ្សេងទៀត    រស់នៅភាគកណ្តាលប្រទេសនេះ  បានទទួលរងនូវផលប៉ះពាល់អវិជ្ជមានជាខ្លាំង នៅក្នុងនោះ បានទទួលរងរបួសធ្ងន់   និង ស្រាល  បាត់បង់សមាជិកក្នុងក្រុមគ្រួសារបាត់បង់ផ្ទះសម្បែង   ខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័នទាំងស្រុង  ខណៈពេលដែលមកទល់នឹងបច្ចុប្បន្ននេះ   ពួកគេក៏កំពុងតែប្រឈមនឹងហានិភ័យជាខ្លាំង  ក្នុងករណីកង្វះទឺកស្អាត កង្វះម្ហូបអាហារ និងកង្វះទីជម្រកជាដើម  ។  បើសិនជាអាច លោកអ្នកក៏អាចចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួន   ក្នុងការជួយសង្គ្រោះបងប្អូនដែលជាប្រជាពលរដ្ឋរងគ្រោះនៅប្រទេសហ្វីលីពីនបានផងដែរ តាមមធ្យោបាយមួយចំនួនដែលអាចធ្វើទៅបាន។

ផ្ទុយមកវិញ ខាងក្រោមនេះ គឺជាវីដេអូឯកសារ ស្តីពីគ្រោះធម្មជាតិខ្បល់ព្យុះហាយយ៉ាន់កាលពីពេលកន្លងទៅ អមទៅដោយបទ    We  are  the world  ។  ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖​ YT