ក្រសួងការពារ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​និយាយ​ថា កូរ៉េ​ខាងត្បូង​​នឹង​ធ្វើ​សម​យុទ្ធ​​បាញ់គ្រាប់​ពិត​ថ្មី មួយ​ទៀត​រយៈ​ពេល​៤ថ្ងៃ នៅដែនទឹក​​នៃឆ្នេរ​​សមុទ្រ​​ភាគខាង​កើត​ឧបទ្វីប​កូរ៉េ ដោយ​ចាប់​ផ្តើម​​នៅថ្ងៃទី​២៣ ធ្នូ ។ សមយុទ្ធ​​នេះធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​ក្រោយ ពី​កូរ៉េ​ខា​ងត្បូង​ធ្វើសម​យុទ្ធ​​​បាញ់គ្រាប់​ពិត​នៅក្បែរ​​តំបន់​មាន​ភាព​តានតឹង​​រួច​មក ។​#តាមសេចក្តី​​រាយការណ៍​ថា សម​យុទ្ធ​បាញ់​គ្រាប់​​ពិតនោះ​នឹង​ត្រូវធ្វើឡើង​​ចំងាយប្រហែល​​១០០គីឡូម៉ែត្រ ​ភាគខា​ងត្បូង​ព្រំដែន​សមុទ្រ​​​​ជាមួយកូរ៉េ​​ខាងជើង ​​ចូលរួមដោយ​​នាវា​កង​ទ័ព​​ជើងទឹក​មួយ​ចំនួន ​និង​ឧទ្ធម្ភាគ​ចក្រ​​ជាច្រើន​គ្រឿង​ ។​#ទាក់ទិ​ន​នឹង​សម​យុទ្ធបាញ់​​គ្រាប់ពិត​​លើ​ក​ចុ​ង​ក្រោយ​​នេះ​ មន្ត្រី​ផ្នែក​ព័ត៌​មាន​​នៃកង​ទ័ព​កូរ៉េខា​ង​ត្បូង​​និយាយ​ថា ​យោធា​ជាង​​៨០០​នាក់ នឹង​​ចូល​រួម​​សម​យុទ្ធ​​នោះ​​ដែលនឹង​ចាប់ផ្តើម​​នៅ​វេលា​ម៉ោង​​២​រសៀល​​ថ្ងៃទី​​២៣ ធ្នូ ។​#តាម​​ប្រភពព័ត៌មាន​​ពីក្រុង​​សេអ៊ូល​ថា សម​យុទ្ធ​​​បាញ់គ្រាប់ពិត​​លើក​ចុងក្រោយ​​នេះជា​​សម​យុទ្ធ​​ដែលមានទ្រង់ទ្រាយ​​ធំបំផុត​​របស់កូរ៉េ​ខាង​ត្ បូង ។​#កូរ៉េ​ខាងត្បូងបានធ្វើសមយុទ្ធ​​ជាបន្តប​ន្ទាប់ ​ក្រោយពី​​កូរ៉េ​ខាង​ជើង​​បាញ់កាំភ្លើង​​ធំសំដៅ​​កោះ​មួយរបស់​ខ្លួន ហើយកូរ៉េ​ខាងជើង​​អះអាង​ថា ខ្លួននឹង​សង​សឹក​ចំពោះ​សមយុទ្ធ​របស់​កូរ៉េ​ខាង​ត្បូង ប៉ុន្តែ​​នៅទីបញ្ចប់​​កូរ៉េ​ខាងជើង​​បានដក​​ការ​អះអាង​​របស់ខ្លួនវិញ ៕