ភ្នំពេញៈ ភាពបង្កអនាធិបតេយ្យ របស់ក្មេងទំនើងពីរក្រុម ធ្វើឲ្យមានការភ្ញាក់ផ្អើល អ្នកធ្វើដំណើរ តាមផ្លូវយ៉ាងខ្លាំង ដោយសារ តែក្មេងទាំងនេះ បានបង្កភាពចលាចល ដោយជិះម៉ូតូដេញវាយគ្នាតាមផ្លូវ ដូចជាជនអន្ធពាលនៅក្នុងរឿង ចិន នគរបាលបី គោលដៅសហការគ្នា ដេញឃាត់ខ្លួនបានភ្លាមៗ។ ហើយបាននាំខ្លួនក្មេងទាំងនេះ ទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើ ការសាកសួរ អ្នកណាខុសអ្នកណាត្រូវ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ និងសហព័ន្ធរុស្ស៊ី ។

នគរបាលបានឲ្យដឹងថា ក្រុមក្មេងទំនើងទាំងអស់ពីរក្រុម ដែលក្រុមទី១មាន៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ក្រុម លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BN-8997 ហើយក្មេងទាំងនេះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ មានអាយុប្រហែលជាង ២០ឆ្នាំ ទាំងអស់ ក្នុងចំណោមអ្នកទាំងបីនេះ ម្នាក់រងរបួសត្រង់ខ្នងបន្តិច ចំណែកឯភាគីម្ខាងទៀត មានគ្នា២នាក់ ពុំប្រាប់ឈ្មោះ នោះដែរ មានអាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1BR-4996 ពុំមានរងរបួសនោះទេ ។

នគរបាលបានឲ្យដឹងទៀតថា មុនដំបូងក្រុមទាំងអស់បានបង្កទំនាស់គ្នា ជិះម៉ូតូដេញវាយគ្នា នៅម្តុំមុខសាលាជម្ពូវ័ន្ត ហើយក្នុង ទិសដៅទៅកើតទាំងអស់គ្នា លុះដល់ចំណុច រង្វង់មូលចោមចៅ ក្រុមម្ខាងមានគ្នា៣នាក់ បានចូលប្តឹងនគរបាល ឲ្យជួយ អន្តរាគមន៍ ថាភាគីជិះម៉ូតូស្កុបពី វាយពួកគេនឹងខ្សែក្រវាត់ភ្លាមៗនោះ នគរបាលបានដេញតាម មានបីគោលដៅដែលជាគោល ដៅពង្រឹងសន្តិសុខ នៅពេលយប់ រហូតដល់ស្តុប ២០០៤ ទើបឃាត់ខ្លួនក្មេងទំនើងទាំងនេះបាន ហើយក៏នាំមកកាន់ប៉ុស្តិ៍ កាកាប  រួចក៏បញ្ជូនទៅកាន់ប៉ុស្តិ៍ចោមចៅបន្ត ពីព្រោះបង្កហេតុនៅដីចោមចៅ។

នគរបាលបានបន្តថា ក្រុមទាំងនេះ គ្មាននរណាខុស គ្មាននរណាត្រូវនោះទេ គឺពួកនេះតែងតែបង្កភាព អនាធិបតេយ្យ ស្ទើរតែ រាល់យប់ ដោយដោយពួកគេ បានណាត់គ្នាមកជិះម៉ូតូ ដេញវាយគ្នា ដែលជាសកម្មភាពរើយៗ នៅខាងមុខសាលាជម្ពូវ័ន្ត ប៉ុន្តែ នគរបាលដេញតាមស្ទាក់ចាប់ពុំបាន ហើយពេលនេះ ដេញចាប់បាន គឺដោយសារតែកម្លាំងនគរបាល មាននៅគ្រប់កន្លែង ទាំងអស់។ ដូច្នេះហើយ ក្រុមក្មេងទំនើង បើហ៊ានបង្កភាពអនាធិបតេយ្យ គឺមិនអាចគេចរួច ពីកណ្តាប់នគរបាលបាននោះទេ។

នគរបាលបានបន្ថែមថា បច្ចុប្បន្នក្រោមការបញ្ជាដ៏តឹងរ៉ឹង របស់លោក ប៊ន សំអាត អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បី រក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ មិនថាយប់ ឬថ្ងៃនោះទេ គឺកម្លាំងនគរបាល ដើរល្បាតជាប្រចាំ គ្រប់ច្រកល្ហក ទាំងអស់ ដូច្នេះហើយទើបសភាពការណ៍កើតឡើង យើងធ្វើការបង្រ្កាបបានឆាប់រហ័សនោះ ដោយសារតែកម្លាំងនគរបាល មាននៅគ្រប់កន្លែងទាំងអស់។

បច្ចុប្បន្នក្រុមក្មេងទំនើង ទាំង៥នាក់ ត្រូវនាំមកសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំ រឿង ចាត់ការទៅតាមនីតិវិធី៕  

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល