ភ្នំពេញ៖ ថ្នាក់ដឹកនាំសាលាបញ្ញាសាស្រ្តអន្តរ បានចេញមុខអះអាងថា ជនសង្ស័យធ្វើសកម្មភាពឆក់កាបូបនៅក្នុង ទឹកដីខណ្ឌចំការមន ឈ្មោះ ជា ច័ន្ទរតនា បច្ចុប្បន្នមិនមែនជាសិស្សរបស់ខ្លួននោះឡើយ។

ការចេញមកបកស្រាយបំភ្លឺ និងអះអាងរបស់ថ្នាក់ដឹកនាំសាលាបញ្ញាសាស្រ្តអន្តរជាតិ បានធ្វើឡើងនៅក្រោយ ពេលដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា បានចេញផ្សាយអត្ថបទមួយលើគេហទំព័រដើមអម្ពិលមានចំណងជើងថា «មួយយប់ឆក់២ករណី ផ្សេងគ្នានៅក្នុង ភូមិសាស្រ្ត ខណ្ឌចំការមន»។

នៅក្នុងអត្ថបទនេះ ដោយយោងតាមការបញ្ជាក់ពីសមត្ថកិច្ច មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានផ្សាយថា ជនសង្ស័យក្នុងសកម្ម ភាពឆក់កាបូបម្នាក់ មានឈ្មោះ ជា ច័ន្ទរតនា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវ៣៧០ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន មានមុខរបរជាសិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិ។

ក្រោយការចេញផ្សាយបានមួយថ្ងៃនៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក នូ រ៉េត នាយកស្តីទីសា លាបញ្ញាសាស្រ្តអន្តរជាតិ បានផ្ញើលិខិតមកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលដោយសុំធ្វើការបំភ្លឺថា ឈ្មោះ ជា ច័ន្ទ រតនា បច្ចុប្បន្នមិនមែនជាសិស្សសាលាបញ្ញាសាស្ត្រអន្តរជាតិនោះទេ។

សូមចុច «មួយយប់ឆក់២ករណី ផ្សេងគ្នានៅក្នុង ភូមិសាស្រ្ត ខណ្ឌចំការមន» ដើម្បីអានអត្ថបទទាំងស្រុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយលើគេហទំព័រព័ត៌មាន ដើមអម្ពិល កាលពីថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៣៕

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល