ប្រភពពីគេហទំព័រ SamMobile បានឲ្យដឹងថា, Samsung នឹងធ្វើការបង្ហាញណែនាំ Galaxy S IV (លេខកូដ GT-I9500) នៅថ្ងៃទី 15/3 គឺមិនមែនថ្ងៃទី 22/3 ដូចដែលព័ត៌មានចចាមអារាមបានចុះផ្សាយកាលពីលើកមុនឡើយ។

ប្រភពដដែលបានឲ្យដឹងថា ស្មាតហ្វូននឹងដាក់លក់ដំបូងគេនៅតាមបណ្តាប្រទេសមួយចំនួន ប៉ែកអឺរ៉ុប នៅដើមខែមេសា រហូតដល់ចុងខែ អ្នកប្រើទាំងអស់ទាំងនៅអឺរ៉ុប និងអាស៊ី អាចធ្វើការទិញ S IV បានហើយ។ ប្រហែលជាដល់ខែឧសភា រឺមិថុនា ស្មាតហ្វូននេះ នឹងមានលក់នៅអាមេរិចអូស្រ្តាលី និងអាហ្រិច។ វាមានពីរពណ៌សំរាប់ធ្វើការជ្រើសរើស គឺពណ៌ស និងខ្មៅ។

/ ក្រៅពីនេះ បើតាមព័ត៌មានចចាមអារាមដែលបានលេចលឺកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា S IV នឹងត្រូវបំពាក់នូវ CPU Exynos 5 Octa 8x ល្បឿន 1,8GHz, GPU Mali-T658 8x, RAM 2 GB, អេក្រង់ Super AMOLED+ 4,99 inch កំរិតពន្លឺ Full-HD។ កាមេរ៉ាក្រោយមានទំហំ 13MP,កាមេរ៉ាមុខ 2MP, ថ្ម 3100 mAh, មាន Support NFC, 4G LTE និងអាចសាកថ្មអត់ខ្សែបាន។ បើតាមការស្មានទុក Galaxy S IV នឹងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1 Jelly Bean ពេលដាក់លក់៕

ដោយ៖ សិលាប្រភព៖ TTE