ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នា ងាយក្រឡេកមកមើលនូវបណ្តារូបភាពតារាម៉ូដែល ខណៈពេលដែលនាងកំពុងតែចូលរួមប្រកួតនៅក្នុងកម្មវិធីថតរូប Top 24 The New Paper New Face 2012 ។
មកទល់នឹងឆ្នាំ 2012 នេះ វាគឺជាការប្រកួតលើកទី 20 ហើយសំរាប់ការប្រកួតប្រជែងមួយនេះ ។ ស្របពេលដែលតារាម៉ូដែលទាំងអស់ ត្រូវបានធ្វើការឧបត្តម្ភដោយក្រុមហ៊ុន S ubaru MotorImage នឹងសហការឧបត្តម្ភដោយក្រុមហ៊ុន Levi's នឹង Clinique ។

បេក្ខនារីផ្សេងទៀត ដែលនឹងធ្វើការប្រកួតប្រជែង
គួរបញ្ជាក់ផងដែរថា កម្មវិធីនឹងធ្វើការប្រកួតប្រជែងផ្តាច់ព្រ័ត្រ នឹងប្រព្រិត្តឺទៅនៅថ្ងៃទី 04 ខែ តុលា ខាងមុខនេះ ដោយត្រូវធ្វើការជ្រើសរើសជ័យលាភីលេខ 1 ដល់លេខ 3 ក្នុងចំណោមបេក្ខភាពជាង 20 នាក់ ។ លើសពីនេះទៅទៀត បេក្ខនារីម្នាក់ដែលជានិស្សិត មានវ័យ 18 ឆ្នាំនឹងមានឈ្មោះថាKylie Yuen គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខនារីទាំងអស់។ នាង Kylie បាននិយាយថា នាងមានអារម្មណ៍ រាងភ៍យបន្តិច ស្របពេលដែលនាងបានបញ្ជាក់ថា នាងធ្លាប់មានទម្ងន់ដល់ទៅ 100 គីឡូក្រាមឯណោះ តែមកទល់នឹងពេលនេះនាងមានទម្ងន់ត្រឹមតែ 55 គីឡូក្រាមតែប៉ុណ្ណោះ តែនាងនៅតែមានមន្ទិលសង្ស័យថា រូបថតរបស់នាងដែលនឹងធ្វើការប្រកួតប្រជែងនោះ អាចនឹងមិនល្អដូចជាការរំពឹងទុករបស់នាង។

នាង Kylie Yuen រូបភាពមុនពេលស្រកទម្ងន់ នឹងក្រោយពេលស្រក់ទម្ងន់
បើនិយាយពីការសម្រកទម្ងន់របស់បេក្ខនារីរូបនេះវិញ នាងបានសារភាពថា នាងអាចធ្វើទៅបានដោយមានបុរសម្នាក់បានជំរុញលើកទឹកចិត្តនាង ដោយនាងបានធ្វើលំហាត់ប្រាណជាប្រចាំ ធ្វើការតមចំណីអាហារ ក៏ដូចជាធ្វើការព្យាយាមក្នុងការទទួលទានបន្លៃ ផ្លែឈើអោយបានច្រើនផងដែរ ។
លើសពីនេះទៅទៀត នាងបានបន្ថែមថា នាងរីករាយក្នុងការធ្វើលំហាត់ប្រាណ ដោយធ្វើការឡើងកាំជណ្តើរក៏ដូចជា ការរត់ត្រុកៗ នឹងយឺតៗជាដើម ជាពិសេសនៅពេលដែលនាងទំនេរ។ ទាំងអស់នេះហើយ ដែលជាហេតុធ្វើអោយនាងអាចសម្រកទម្ងន់ពី 100 គីឡូក្រាមមកនៅត្រឹមតែ 55 គីឡូក្រាមបាន៕

បេក្ខនារីផ្សេងៗទៀត ដែលនឹងធ្វើការប្រកួតប្រជែង
ដោយ ៖ ពិសីប្រភព ៖ Diva