ជាងមួយឆ្នាំហើយចាប់តាំងពីណូគៀនិងMicrosoft បានសំរេចចិត្តសហការជាមួយគ្នាដើម្បីអភិវឌ្ឍទូរស័ព្ទWindows Phone។ ក្រោយមកផលិតផលWPរបស់ Nokiaទោះតិចរឺច្រើនក៏ទទួលបានការចាប់អារម្មណ៏នៅលើទីផ្សារទូរស័ព្ទ។
ទន្ទឹមនឹងនោះតាមការវាយតំលៃរបស់ក្រុមអ្នកវិភាគ ការដែលណូគៀបោះទុនចូលក្នុងប្រព័ន្ធប្រតិបត្តិការ Microsoft កំពុងតែធ្វើឲប្រាក់បំរុងទុករបស់ខ្លួនធ្លាក់ចុះដល់កំរិតមួយគួរឲបារម្ភ។ ធ្ងន់ធ្ងរជាងនេះ ក្រុមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបានកំនត់បញ្ជាក់ថា ណូគៀនឹងប្រឈមមុខក្នុងការអស់ប្រាក់បំរុងនៅចុងឆ្នាំ2013 ព្រោះតែគ្មានលទ្ធភាពគ្រប់គ្រងទៀត។
![[IMG]](http://media.tinhte.vn/photo/var/resizes/babybungbu/%3Cuntitled%3E%20%282%29-759249128.jpg?m=1337396879)
ក្នុងរយះពេល5ត្រីមាសទើបកន្លងទៅនេះ ក្រុមមហ៊ុនទូរស័ព្ទFinland បានចាយអស់ប្រាក់2,7ពាន់លានដុល្លារ។ ជាមួយល្បឿនចំណាយយ៉ាងលឿននេះ ក្រុមអ្នកវិភាគបានឲដឹងថាប្រាក់បំរុងដែលនៅសល់ប្រហែល6,2 ពាន់លានដុល្លារសព្វថ្ងៃរបស់ណូគៀ នឹងអស់យ៉ាងឆាប់រហ័សតែក្នុងរយះពេលពីរបីឆ្នាំទៀតប៉ុណ្ណោះ។ ក្រុមអ្នកជំនាញបានធ្វើការកំនត់ថា ណូគៀនឹងបន្តចាយអស់ប្រ-ហែល2,54ពាន់លានដុល្លារទៀតក្នុងរយះពេល3ត្រីមាសបន្ទាប់ ហើយបើតាមការប៉ាន់ស្មានណូ-គៀនឹងអស់ប្រាក់បំរុងតែម្តងនៅចុងឆ្នាំ2013។ឆ្លើយតបនឹងព័ត៌មាននេះអ្នកនាំពាក្យរបស់ណូគៀបានឲដឹងថា ក្រុមហ៊ុនបានយល់ច្បាស់ពីចំនុចសំខាន់ក្នុងការទប់ស្កាត់ប្រភពប្រាក់បំរុងនេះ។ ណូគៀកំពុងធ្វើប្រតិបត្តិការលើគំរោងសកម្មភាពយ៉ាងហ្មត់ចត់ដើម្បីធានារ៉ាប់រងនូវសហប្រតិបិត្តិការជំនួញរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍន៏បន្តនិងជោគជ័យនៅពេលអនាគត។ គោលដៅក្នុងបណ្តារផែនការទាំងនោះគឺកាត់បន្ថយការចំណាយ បន្ថែមចរន្តប្រាក់ និងទប់ទល់លទ្ធភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៕
ដោយ៖ nanoប្រភព៖ tte