បន្ទាប់ពីមានគ្រោះថ្នាក់ផ្ទុះឆេះ ទាក់ទឹននឹង Samsung Galaxy Note 7 កន្លងមក និងករណីផ្ទុះថ្មរបស់ iPhone មុននេះ បានធ្វើឱ្យមានការភ័យខ្លាចជាខ្លាំងអំពីសុវត្ថិភាពនៅពេលប្រើប្រាស់ស្មាតហ្វូន បើទោះការផ្ទុះឆេះកើតឡើងមិនច្រើនក៏ដោយ ប៉ុន្តែ សុវត្ថិភាពគឺជាចម្បង។

មូលហេតុនៃការផ្ទុះថ្ម?

មូលហេតុនៃការផ្ទុះថ្ម គឺដោយសារការធ្លុះធ្លាយខ្សែភ្លើងដែលអាចបណ្ដាលមកពីអ្នកប្រើប្រាស់ធ្វើឱ្យធ្លាក់ទូរស័ព្ទ។ ស្នាមប្រេះខាងក្នុងថ្មនឹងកើតឡើង បណ្ដាលឱ្យស្ទះចរន្ធភ្លើង និងផ្ទុះឆេះ។ ចំពោះថ្មដែលមានតម្លៃថោកមួយចំនួន មានលាយលំនូវលោហធាតុខាងក្នុង ហើយនៅពេលតភ្ជាប់ជាមួយ “កោសិកាថ្ម” វាក៏អាចនឹងបង្កគ្រោះថ្នាក់បាន។

/

ក្រៅពីនេះ ករណីផ្ទុះឆេះថ្មមួយចំនួន ក៏ត្រូវបានគេរកឃើញថា បណ្ដាលមកពីកំដៅរបស់ទូរស័ព្ទឡើងខ្ពស់ជាងធម្មតា នាំឱ្យថ្មត្រូវប្រេះ និងផ្ទុះឆេះ។

ធ្វើយ៉ាងណាដើម្បីការពារមិនឱ្យផ្ទុះឆេះ?

១. ឈប់សាកថ្មនៅពេលទូរស័ព្ទឡើងកំដៅខ្លាំង

២. ប្រើប្រាស់ឆ្នាំងសាកថ្មរបស់ក្រុមហ៊ុន (ឆ្នាំងសាកហ្ស៊ីន) និងយកចិត្តទុកដាក់ទៅលើមុខងារសាកថ្មល្បឿនលឿន។

៣. កាត់បន្ថយការសាកថ្មពេលនៅលើគ្រែ ព្រោះថា អ្នកអាចនឹងគេងលក់ ហើយទូរស័ព្ទត្រូវធ្លាក់ទៅក្រោមខ្នើយ បណ្ដាលឱ្យវាឡើងកំដៅខ្លាំង។

/

៤. មិនត្រូវសាកថ្មនៅកន្លែងក្ដៅពេក ឬមានសំណើមពេក។

៥. នៅពេលឃើញថ្មទូរស័ព្ទ ហាក់ដូចជាប៉ោង ចូរឈប់សាកថ្ម ហើយយកវាទៅកាន់ក្រុមហ៊ុនដើម្បីដោះស្រាយ។ អ្នកមិនត្រូវបោះវាចោលក្នុងធុងសំរាមនោះទេ។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ TDGD