ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងពេល ដែលបុរសជាជនជាតិវៀតណាមម្នាក់ បានស្លាប់បាត់ បង់ជីវិត ខណៈដែលរូបគាត់កំពុង ឈរផ្សារពិតាន ជាប់ដំបូល ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីថ្ងៃត្រង់ ទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅចំណុច ដីឡូត៍ លេខ៩ ផ្លូវលេខ ៥០៤ ក្រុមទី ៧ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ហ្វាំង យ៉ាងជឿង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវលំ ក្នុងភូមិថ្មី សង្កាត់ព្រែកព្នៅ ខណ្ឌ សែនសុខ មុខរបរជាជាងផ្សារដែក ។
បុរសជាជាងផ្សារដែក ជាមួយជនរងគ្រោះ បាននិយាយថា ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ ឈ្មោះ ហ្វាំង យ៉ាងជឿង បានឡើងទៅ លើដំបូល ដើម្បីផ្សារពិតាន ហើយដៃរបស់គេមានកាន់ដែកស្វាន យកទៅផ្សារពិតាន ពេលកំពុងផ្សារ ដែក ក៏ស្រាប់តែ មានខ្សែភ្លើង តំណរ កកិតនឹងដែកដាច់ ហើយទុសេ្សភ្លើងឆ្លង តាមបន្ទាដែក ឆក់ជនរងគ្រោះស្លាប់ភ្លាមៗ នៅលើ តែម្តង ដោយឃើញ សភាពការណ៍ដ៏រន្ធត់នេះ ក្រុមបុគ្គលិកជាងនៅទីនោះជាច្រើននាក់ បានរត់ទៅបិទបារ៉ែត ភ្លើង បានទ្រជនរងគ្រោះដើម្បីយកទៅសសង្គ្រោះ ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីកើតហេតុ គេឃើញមន្រ្តីនគរបាល កោសល្យវិច័យ ចុះត្រួតពិនិត្យបានបញ្ជក់ថា សពជនរងគ្រោះ ពិតជាស្លាប់ដោយខែ្សភ្លើងប្រកដមែន ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯឃុំព្រែកព្នៅ ចំណែកម្ចាស់ ផ្ទះ ក៏បានជួយសោហ៊ុយ បន្តិចបន្ទួច សម្រាប់ឲ្យក្រុមគ្រួសារ ជនរងគ្រោះយកទៅធ្វើបុណ្យក្នុងមនោសច្ចតនា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល