គេហទំព័រ Engadget, គេហទំព័រដើម FCC (សហព័ន្ធគណកម្មាធិការទំនាក់ទំនង សហរដ្ឋអាមេរិច) ទើបតែបង្ហោះនូវរូបភាព និងព័ត៌មានមួយចំនួន ស្តីពីផលិតផលថ្មីមួយ ដែលត្រួវបានគេចាត់ទុកថាជា ស្មាតហ្វូន Xperia A របស់ Sony មានឈ្មោះកូដ SO-04E។

ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញខ្លួនជាផ្លូវការឡើយ ប៉ុន្តែបណ្តាព័ត៌មានបានផ្ញើឡើងដល់ FCC បានឲ្យឃើញថា វានឹងមានអេក្រង់ទំហំ 5 inch Full-HD, camera 13MP, មេម៉ូរីក្នុង 16GB, អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD, មាន Connector 4G និងថ្ម 2.300 mAh អាចដោះចេញមកក្រៅបាន។ មិនច្បាស់ថា CPU របស់ស្មាតហ្វូននេះ ដំឡើងដល់ Snapdragon 600 ថ្មី ឬនៅតែប្រើស៊េរី S4 Pro ចាស់នោះទេ។

បច្ចុប្បន្ន Sony នៅមិនទាន់មានស្មាតហ្វូនណាប្រើ chip Snapdragon 600 នៅឡើយទេ រាប់ទាំងស្មាតហ្វូនស៊េរីខ្ពស់បំផុតសព្វថ្ងៃរបស់ខ្លួនគឺ Xperia Z ក៏កំពុងតែប្រើ CPU Snapdragon S4 Pro Quad Core ដែរ។ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានចចាមអារាមថា ស្មាតហ្វូន Sony Honami នឹងប្រើchip Snapdragon 800 ខ្លាំងបំផុតរបស់ Qualcomm។

/

ព័ត៌មានពីការបង្ហាញខ្លួនរបស់ Xperia A នៅតែស្ថិតជាអាថ៌កំបាំង ប៉ុន្តែនៅថ្ងៃទី ១៥ ខែឧសភាខាងមុខនេះ ប្រព័ន្ធទូរស័ព្ទចល័ត NTT DoCoMo របស់ជប៉ុន នឹងប្រារព្ធព្រឹត្តិការណ៍មួយ បង្ហាញណែនាំនូវផលិតផលថ្មី ដែលអាចនៅក្នុងព្រឹត្តិការណ៍នោះ យើងអាចដឹងព័ត៌មានថ្មីស្តីពីស្មាតហ្វូនXperia A។

ខាងក្រោមនេះ គឺជារូបភាពចចាមអារាមមួយចំនួនទៀតស្តីពី Xperia A, ទស្សនាដូចតទៅ៖

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ VReview