កំពត ៖ ស្រ្តីកូនមួយម្នាក់ ត្រូវបានឃាតក មិនស្គាល់អត្តសញ្ញាណចាក់សម្លាប់ ក្នុងបន្ទប់បង្គន់ធ្លាយពោះ វៀនមើលទៅគួរឲ្យអាណោចអាធម្ម ។

ហេតុការណ៍ឃាតកម្មនេះ កើតឡើងចន្លោះពីម៉ោង ៥ដល់ម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុងផ្ទះវីឡាតឿរបស់ស្រ្តីរងគ្រោះខាងលើ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុង- ខេត្តកំពត ។

នគរបាលក្រុងកំពតបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ សៀង ចាន់ណាក់ អាយុ ៣០ឆ្នាំ មុខរបរ លក់ ឥវ៉ាន់ចាប់ហួយនៅផ្ទះ ។ បច្ចុប្បន្នរស់នៅភូមិសង្កាត់កន្លែងកើតហេតុខាងលើ ។

បើតាមកូនប្រុសរបស់ស្រ្តីរងគ្រោះ មានឈ្មោះ ចុង ព្រហស្បតិ៍វិសុទ្ធ អាយុ ១០ឆ្នាំ បានឲ្យដឹងថា ខ្លួនបាន ចេញពីរៀននៅសាលាចិន មកដល់ផ្ទះវេលាម៉ោង ៦ និង២៥នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ ពេលមកដល់ផ្ទះឃើញមាត់ទ្វាររបើកតែអត់ឃើញម្តាយខ្លួន ក៏ស្រែករកម្តាយ ប៉ុន្តែ អត់ឃើញម្តាយឆ្លើយក៏ ដើរទៅបន្ទប់ទឹក ស្រាប់តែប្រទះឃើញសពម្តាយដេកលើថ្លុកឈាម និងធ្លាយពោះវៀន ខ្លួនភ័យពេកក៏ ស្រែកឲ្យម៉ូតូឌុបជួយលើកសពម្តាយមកដាក់នៅកណ្តាលផ្ទះ ហើយក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបអ្នកជិតខាង ជូនដំណឹងទៅនគរបាល ។ ក្រោយរយៈពេលនៃហេតុការណ៍ប្រមាណ ១ម៉ោង គឺកម្លាំង នគរបាលជំនាញបច្ចេកទេស នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ចុះមកដល់ ស្រាវជ្រាវធ្វើកោសល្យវិច័យ ធ្វើរហូតដល់វេលាម៉ោង ១០យប់ថ្ងៃដដែលក៏ឃើញថា សពស្រ្តីរងគ្រោះត្រូវ ឃាតកចាក់សម្លាប់ចំនួន ១៤កាំបិត សុះពេញខ្លួន រួមទាំងបាតដៃផង ។ មុនពេលសម្លាប់ក៏មានការ ប្រតាយប្រតប់គ្នាខ្លាំងណាស់ដែរ ។

បច្ចុប្បន្ននគរបាលជំនាញបច្ចេកទស មិនទាន់ហ៊ានសន្និដ្ឋានយ៉ាងដូចម្តេចនោះទេ ប៉ុន្តែ នគរបាលជំនាញ កំពុងសហការគ្នាបើកការស្រាវជ្រាវហើយ ដើម្បីកំណត់មុខសញ្ញាយកមកផ្តន្ទាទោសតាមច្បាប់ ។

តាមប្រភពអ្នកជិតខាងបានឲ្យដឹងថា ស្រ្តីរងគ្រោះស្លាប់មានប្តី មានផ្ទៃពោះបាន ៦ខែ ត្រូវប្តីលែង រហូតដល់ កូនកើតបានអាយុដល់ ៧ឆ្នាំ ទើបយកប្តីថ្មីទៀត ហើយប្តីនេះយកគ្នាបាន ៣ឆ្នាំហើយ រស់នៅជាមួយគ្នាម្តង ម្កាលទេ ពីព្រោះប្តីក្រោយនេះរស់នៅស្រុកឈូកឯណោះ ហើយជារបៀបប្តីហេងស៊យ ប៉ុន្តែ ក្នុងករណីឃាតកម្មនេះ ក្រោយពីបានទទួលដំណឹងថា ប្រពន្ធស្លាប់ហើយនោះ ប្តីក៏រហ័សរូតរះមកមើលប្រពន្ធជាបន្ទាន់ ដែរ។ សពត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ប្រគល់ឲ្យប្តីក្រោយធ្វើបុណ្យទៅតាមប្រពៃណី ៕

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល