មន្ត្រី​មួយរូប​និយាយ​ថា ឥណ្ឌា​នៅថ្ងៃទី​២២ ធ្នូ បានបាញ់​​សាក​​ល្បង​​​ប្រកប​ដោយជោគជ័យ​​នូវ​មីស៊ីល​ប៉ាលីស្ទីក​ពីដីទៅដី​ប្រភេទ​ Prithvi-II ចំនួន​២គ្រាប់​ នៅ​តំបន់​ក្បែរ​​ឆ្នេរ​សមុទ្រ​​នៃ​រដ្ឋ​​អូរី​សា ។ មន្ត្រី​​ដដែល​​ឱ្យ​​ដឹង​ទៀត​ថា ​មីស៊ីល​​ទាំង​​២​គ្រាប់នោះ​ត្រូវបានបាញ់​​សាក​ដោយ​ជោគជ័យ​ពីជើង​ទម្រ​​ដែលដាក់​ក្នុងសង្កាត់​ Balasore នៅ​វេលាម៉ោង​​៨​និង​​១៥​នាទី​​ និង​ម៉ោង​៩​និង​១៥​នាទីព្រឹកថ្ងៃទី​​២២ ធ្នូ ។​ មីស៊ីល Prithvi ជា​ប្រភេទមីស៊ីល​​ប៉ាលីស្ទីក ​ដំបូងគេ ​ផលិត​ឡើង​ក្រោម​​កម្មវិធី​អភិ​វឌ្ឍន៍​​មីស៊ីល​តំរង់​ទិសដៅ ​មាន​សមត្ថ​ភាព​ផ្ទុក​ក្បាល​គ្រាប់​​ទំងន់​ពី​​៥០០​ទៅ​​១.០០០គីឡូក្រាម ៕