ប្រភពពី My Nokia Blog បានឲ្យដឹងថា Nokia កំពុងធ្វើការកំនត់នឹងបង្ហាញចេញនូវគំរូស្មាតហ្វូនWindows Phone 8 ពីរជាមួយរូបសណ្ឋានខ្ពស់ ដោយផ្តោតទៅនឹងបទពិសោធន៍នៃកាមេរ៉ា។ បណ្តាឧបករណ៍ថ្មីនេះ មានឈ្មោះកូដ EOS, ក្នុងនោះ មានមួយ Version នឹងប្រើ CPU Dual Coreនិងមួយ Version ទៀតនឹងប្រើ CPU Quad Core ដែលអាចជា Chip Snapdragon 800។

បណ្តាព័ត៌មានផ្សេងៗទៀតរបស់ Nokia EOS រួមមាន អេក្រង់ AMOLED កំរិតពន្លឺ 768x1.280 pixel និងថ្ម 2.000 mAh។ Nokia បានឲ្យដឹងថា អេក្រង់ AMOLED នឹងជួយឲ្យស្មាតហ្វូនសន្សំសំចៃថ្ម បានល្អជាងមុន ពេលវាស្ថិតក្នុងស្ថានភាព Stand by។ Camera របស់ស្មាតហ្វូនទាំងពីរនេះ អាចជាប្រភេទ Sensor PureView 41 megapixel ជាមួយអំពូល flash Xenon និង flash LEDមានប្រព័ន្ធរូបភាព Optical OIS និងមានប្រហោង រន្ធធំជាងមុន។

/

បើតាមការសន្និដ្ឋាន Nokia EOS នឹងត្រូវបានចែកចាយផ្តាច់មុខដោយ AT&T ហើយសំរាប់ Version អន្តរជាតិនឹងចេញលក់ បីខែបន្ទាប់នោះ៕