នៅក្នុងសៀវភៅបែប ដំណើរជីវិតរបស់ Messi មួយដែលមានឈ្មោះថា Messi The Difference ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ មានចំណុចមួយ ដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។

Messiនៅក្នុងសៀវភៅ ដំណើរជីវិតរបស់ Messi មួយនេះបានិយាយ និងដកស្រង់ចេញពីខ្សែជីវិតពិតៗរបស់កំពូលកីឡាករ Messi ។ នៅក្នុងចំណុចមួយដែលធ្វើអោយទស្សនិកជន ភ្ញាក់ផ្អើលជាងគេគឺMessi ធ្លាប់បានគិតថា ចង់បោះបង់ចោល កីឡាបាល់ទាត់ ដោយសារតែកំពស់របស់គាត់ មិនមានកំពស់ខ្ពស់ដូចតារាដទៃទៀត ។ កាលពីនៅក្មេង មានលោកគ្រូពេទ្យម្នាក់ ត្រូវបាន Messi សួរថាតើគាត់ឆ្អឹងរបស់គាត់ អាចនឹងលូតលាស់បានខ្ពស់ សមរម្យជាអ្នកបាល់ទាត់ឬទេ? ដោយពេលនោះMessi បានត្រឹមកំពស់ ១,២៥ ម៉ែតតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងមិត្តភក្តិគាត់ ទាបជាងក្មេងដទៃទៅទៀត ។

Messiបន្ទាប់ពីគិតថាចង់បោះបង់ កីឡាបាលទាត់ហើយនោះ លោកគ្រូពេទ្យនោះ បានលើកទឹកចិត្តប្រាប់Messi ថាគាត់នឹងលូតកំពស់ខ្ពស់ជាងនេះ យ៉ាងហោចណាស់ក៏ខ្ពស់ជា Maradona បន្តិចដែរ​ ។ ពិតជាដូចមាត់គ្រូពេទ្យនោះថាមែន Messi លូតបាន ១,៧០ ម៉ែត ដែលជាកំពស់ខ្ពស់ជាង Maradonaប្រមាណ ៤ ស.ម ។កំពស់ពិតជាមិនសំខាន់ទេ ក្នុងកីឡាបាល់ទាត់ សំខាន់គឺទេពកោសល្យ និងការប្តេជ្ញារបស់ខ្លួន ក្នុងអ្វីដែលខ្លួនចូលចិត្ត ទើបអាចសំរេចភាពជោគជ័យបាន ៕

Messi

 

ប្រែសម្រួល ៖ កុសលប្រភព​ ៖ k14