ភ្នំពេញៈ កូកាកូឡា បានបង្កើតកម្មវិធី ពិសេសមួយ សម្រាប់ផ្តល់ជូន ដល់សិស្ស-និស្សិត កម្ពុជា នៅពេល ពួកគេ សម្រាកពីម៉ោងសិក្សា ជាមួយនឹង រង្វាន់អនុស្សាវរីយ៍ ជាបន្តបន្ទាប់។ គ្រាន់តែចុចទៅលើ សញ្ញាមួយ នៅខាងក្រោយរថយន្ត កូកាកូឡា ដាក់ថា “សូមចុចទីនេះ” សិស្ស-និស្សិត នឹងទទួលបានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះមានទាំង ភេសជ្ជៈ កូកាកូឡា ផងដែរ ។ យុទ្ធនាការនេះមានរយៈពេលជិត ៣ឆ្នាំមកហើយ ដោយចាប់ផ្តើមចេញដំណើរ ពីអាមេរិកឡាទីន ទៅតំបន់អាស៊ី បន្ទាប់មក ក៏នឹងទៅ សហរដ្ឋអាមេរិក និង អឺរ៉ុប ។ ដោយឡែកនៅកម្ពុជា កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០១៣ នៅតាមបណ្តាសាលាមួយចំនួន នារាជធានីភ្នំពេញ ដើម្បីផ្តល់ជូន សិស្ស-និស្សិត នៅពេលសម្រាក ពីការរៀនសូត្រ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់សិស្ស-និស្សិត។
តំណាងក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា កូកាកូឡា បាននាំមកជូន អ្វីដែលកាន់តែប្លែក និង រីករាយ ដល់ អតិថិជន ក៏ដូចជា ប្រជាជននៅលើពិភពលោក ជាពិសេសសិស្ស-និស្សិត នានា ។
ការចុចទៅលើ សញ្ញាសម្គាល់ខាងក្រោយរថយន្ត (បិទជិត) របស់កូកាកូឡា ហាក់ដូចជា ការល្បែងកម្សាន្ត មួយ ដើម្បី ទទួលបានរីករាយ សម្រាប់សិស្ស-និស្សិត ។ នៅក្នុងរថយន្តបានផ្ទុក នូវរង្វាន់ជាច្រើន មានរហូតជា ២០០រង្វាន់ ក្នុងនោះមានដូចជា អាវ-មួក-ភេសជ្ជៈកូកាកូឡា សំបុត្រកុន កាតទូរស័ព្ទ និង រង្វាន់អនុស្សាវរីយ៍ ផ្សេងៗទៀត ៕





ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល