អស្ថេរភាពនយោបាយ ធ្វើអោយគ្រោះអត់ឃ្លានកាន់តែមានភាពធ្ងន់ធ្ងរឡើងៗ នៅប្រទេស Yemen ចំណែកអ្នករងគ្រោះដែលត្រូវទទួលផលអាក្រក់ជាងគេ នោះគឺកុមារ។

width=447

សង្គ្រាមរវាងរដ្ឋាភិបាល និងក្រុមបះបោរនៅ Yemen​ បានកាត់ផ្ដាច់រាល់ប្រភពជំនួយផ្នែកស្បៀងអាហារដល់ប្រជាជន ខណៈដែលវិបត្តិស្បៀងកំពុងតែធ្វើអោយកុមារត្រូវខ្វះជាតិបំប៉ន។ ក្នុងរូបខាងលើ គឺស្ដ្រីម្នាក់កំពុងបីក្មេងតូចម្នាក់ដែលមានជម្ងឺខ្វះជីវជាតិ នៅក្នុងមជ្ឈមណ្ឌលថែទាំ និងព្យាបាលជម្ងឺនៅ Sanaa។

width=445

កុមារីទាំងពីរនាក់នេះ កំពុងទៅយកទឹកនៅឯក្រុង Sanaa។

width=444

ស្ដ្រីម្នាក់កំពុងអង្គុយកាន់ទារកខ្វះជាតិបំប៉នម្នាក់ នៅខាងក្រៅតំបន់សំបុកកណ្ដុរ នៅទីរួមស្រុកRaida មានចម្ងាយជាង ៤០គម ពីរដ្ឋធានី Sanna ។ យោងតាមរបាយការណ៍របស់ UNICEFកុមារក្រោមអាយុ ៥ឆ្នាំ ជាងពាក់កណ្ដាលនៅ Yemen មានជម្ងឺក្រិនឆ្អឹង ដោយសារគ្មានអាហារគ្រប់គ្រាន់។

width=450

កុមារម្នាក់នេះ មានជម្ងឺខ្វះជាតិបំប៉ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Assabiyn, Sanaa។

width=451

ស្ដ្រីម្នាក់កំពុងបីកូន ដែលមានជម្ងឺខ្វះជីវជាតិ និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ al-Sabyeen, Sanaa។

width=449

កុមារទាំងនេះ កំពុងរស់នៅក្នុងតំបន់សំបុកកណ្ដុរ នៅទីរួមស្រុក Raida ក៏មានជម្ងឺដែលទាក់ទឹននឹងកង្វះជីវជាតិ។

width=441

ទារកម្នាក់នេះមានជម្ងឺខ្វះជីវជាតិ និងកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ al-Sabyeen ក្នុងទីរួមស្រុក Sana។

width=441

កុមារីម្នាក់កំពុងលេងនៅក្បែរផ្ទះដែលត្រូវបានកំទេច ដោយសារការប្រយុទ្ធគ្នារវាងកម្លាំងរដ្ឋាភិបាល និងក្រុមបះបោរ នៅក្រុង Saada ភាពពាយព្យនៃប្រទេស Yemen។

width=441

កុមារពីរនាក់នេះ កំពុងអង្គុយនៅក្បែរផ្ទះរបស់ខ្លួនក្នុងតំបន់ Sanaa។

width=438

កុមារម្នាក់នេះ មានតែស្បែកដណ្ដប់ឆ្អឹងតែប៉ុណ្ណោះ។

width=444

កូនៗ កំពុងអង្គុយមើលម្ដាយរបស់ពួកគេអាំងនំ នៅក្នុងតំបន់សំបុកកណ្ដុរ នៅទីរួមស្រុក Raida៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing