ក្នុង​សេចក្តី​ប្រកាសមួយ​គណ​បក្ស​ស្វ័យ​ការ​ពារ​របស់ប្រជា​ជន​រាយការណ៍​ថា ភ្នាក់​ងារ​សន្តិ​សុខ​អ៊ុយក្រែន​បានចាប់ខ្លួន​អតីតរដ្ឋ​មន្ត្រី​មហា​ផ្ទៃ លោកអ៊ីអ៊ូរី លូត​សេន កូ កាលពីថ្ងៃទី២៦ ធ្នូ​នៅ​មុខ​គេហដ្ឋាន​របស់លោក​ក្នុង​ទី​ក្រុងគៀវ ។ ​គណបក្ស​នេះរបស់អតី​តរដ្ឋ​​មន្ត្រី​មហាផ្ទៃ​រូបនេះបញ្ជាក់​ថា ត្រូវ​ចាប់ខ្លួនក្រោមក្រសែភ្នែក​​កូនប្រុស​​លោក​ដោយ​ភ្នាក់​ងារ​ប៉ូលិស​ប្រមាណ​ជា​១០​នាក់​លោក​អីុអ៊ូវីលូ ត សេនកូ ត្រូវ​​គេ​ចាប់​បោះ​បញ្ជូន​ក្នុង​រថ​យន្ត​ប៉ូលិស ។ អតីត​រដ្ឋ​មន្ត្រី​រូបនេះ ទទួលការចោទប្រកាន់​​កាលពីខែ​ធ្នូ កន្លងមក​នេះ ពីបទរំលោភ​​​បំពាន​អំណាច​ដោយ​អយ្យ​ការ​ដែល​សង្ស័យថាលោកពង្វាង​យក​ប្រាក់​នៃមូលនិធិសាធារណៈ ។ លោក​អះ​អាងថា លោកពុំ​បានជាប់​ទាក់​ទិននឹងរឿង​​ប្រាក់​ទាំង​នោះ​ទេ ហើយ​អះ​អាង​ថា ​ការចោទប្រកាន់​ចំពោះ​រូប​លោកមកពី​ហេតុ​ផល​នយោ​បាយ​ ។# ចាប់​តាំង​ពីការ​ឡើ​ងកាន់​អំណាច​របស់​​ប្រធានាធិបតី​លោកវិកទ័រ អ៊ីយ៉ានូកូវីត ​ជា​អ្នក​ឈ្នះក្នុងការបោះ​ឆ្នោត​ប្រធានាធិបតី​​​ជុំទី២ កាល​ពីខែ​​​កុម្ភៈ​មក​ សមា​ជិក​ជាច្រើន​រូបនៃ​អតីត​រដ្ឋា​ភ​ិ​បាល​អ៊ុយ​ក្រែន​​ត្រូវ​​ទទួល​ការ​ជាប់​ចោទ​ឡើង​តុលាការ ។ កាលពីប៉ុន្មាន​ថ្ងៃ​មុន​នេះ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក​ស្រី​អីុអ៊ូ​លីយ៉ាទី ម៉ូឆេនកូ ទទួល​ការ​ចោទប្រកាន់​ពីបទរំលោភ​​បំពាន​អំណាច# ដែរ ។ ក្នុងចំណោម​អតីតរដ្ឋ​មន្ត្រី​ដែល​ទទួល​ការចោទ​ប្រកាន់​រួមមាន​អតីតរដ្ឋមន្ត្រី​​សេដ្ឋ​កិច្ច​លោក​បូហ ៍ដាន ដានីលីស៊ីន ​និងអតីត​រដ្ឋមន្ត្រី បរិស្ថានលោក GEORGI FILIPTCHOUK៕