ឃាតក​ឈ្មោះ​ STEPHEN GRIFFITHS ​អាយុ​៤០​ឆ្នាំ ​កាល​ពីថ្ងៃទី២១ ធ្នូ ​ត្រូវ​បាន​តុលា​ការ​អង់គ្លេស​​កាត់​ទោស​ដាក់​គុក​អស់​មួយជីវិត ។# បុរ​សរូបនេះ​ទទួល​ការ​ចោទប្រកាន់​ពីបទ​សម្លាប់​នារី​រក​ស៊ី​ផ្លូវ​ភេទ៣​នាក់​ដែល​គេ​បាន​សម្លាប់​​​នឹងព្រ ួញ​ស្នា​ត្រង់​ក្បាល​មុន​ពេល​កាត់​ដៃ​​កាត់​ជើងពួកគេ ។ ជននេះ​​សារ​ភាព​ប្រាប់ប៉ូលិស​​​ថា រូប​គេ​​ចំអិន​សាច់នារី​ទាំងនេះ​មួយចំនួន​ដើម្បី​បរិភោគ​ ហើយរូបគេ​ក៏​ស៊ី​សាច់​ឆៅ​ទៀត​​ផង ក៏ ប៉ុន្តែ​ប៉ូលិស​ពុំ​បាន​រក​ឃើញ​​ភស្តុតាង​ច្បាស់​​អំពី​ការ​ស៊ី​សាច់​មនុស្ស​ឡើយ ។#ចៅ​ក្រម​វាយ​តំលៃ​ថា បុរស​ឈ្មោះ GR-IFFITHS ពិត​ជា​ឃាត​កស​ម្លាប់​មនុស្ស​យ៉ាង​សាហាវ​​ព្រៃ​ផ្សៃ​​បំផុត​ ហើយរូប​គេក៏​សង្ស័យ​ដែរ​ថា បាន​សម្លាប់​នារី​៣នាក់​ផ្សេង​ទៀត ។ ត្រូវ​បាន​ពួក​អ្នក​រស់​នៅ​ជិត​​ខាងហៅ​ជន​នេះ​ថា មនុស្ស​ចម្លែក STEPHEN GRIFFITHS សំងំ​នៅ​តែ​ក្នុង​ផ្ទះ​របស់គេ ។ តាម​រយៈ​កាមេ៉​រ៉ា​សន្តិ​សុខ​​គេបាន​ឃើញ GRIFFITHS ចាប់​ទាញ​អូស​នារី​ម្នាក់​រហូត​ដល់​ផ្ទះ​របស់គេ ។ នារី​រូប​នេះ​​ប៉ុនប៉ង​រត់​គេច​ខ្លួន​ដោយ​រត់​តាម​ប្រឡោះ​ផ្ទះ ។ ​បុរស​រូបនេះ​បានដេញ​តាម​ហើយបាញ់​​នារី​នោះ​នឹងស្នា​ត្រូវ​គ្រាប់​ស្នា​ចំក្បាល ។ ជន​នេះ​ក៏​ថត​រូប​ភាព​ជន​រងគ្រោះ​ម្នាក់​ទៀត​របស់​គេ​ជា​មួយ​ទូរ​ស័ព្ទ​​ដៃ​ដែល​គេ​ភ្លេច​ចោល​ក្នុង​រថភ្ល ើង​មួយ។ ទូរ​ស័ព្ទ​នេះ​បានទៅ​​ដល់ដៃ​ប៉ូលិស​ ។ ​រូប​ភាព​ក្នុង​ទូរ​ស័ព្ទ​នេះ​ពិត​ជា​ចម្លែក​បំផុត​ ។ បុរស​នោះ​ប្រកាស​ថា «រូបយើង​ជាសិល្ប​ករ​​នៃថ្លុក​ឈាម ។ ​មើល​ចុះ​ពីគំរូ​របស់ខ្ញុំ» ។ ​នារី​រក​ស៊ី​ផ្លូវ​ភេទម្នាក់​ត្រូវ​ជន​នេះ​សម្លាប់កាប់​ជា​ដុំៗយ៉ាង​ហោច​ណាស់​​ក៏​៨១​ដុំ​ដែរ ដែលគេរកឃើញ​បោះ​ចោល​នៅ​មាត់ស្ទឹង​មួយ ៕