ព័ត៌មានអន្តរជាតិ ៖ នាវិកទាំង ១៨ នាក់នៅលើកាប៉ាល់មុជទឹក ដែលបានផ្ទុះឆេះ និងលិចកាលពីម្សិលមិញ មកទល់នឹងនេះ បានស្លាប់ជាបណ្តើរៗហើយ ស្របពេលដែលតួរលេខនៃចំនួនអ្នកដែលបានស្លាប់បាត់បង់ជីវិត មិនអាចទាន់បញ្ជាក់ថាមានប៉ុន្មាននាក់នៅឡើយនោះទេ នេះបើយោងតាមការដកស្រង់សម្តីមន្រ្តីផ្លូវការមកពីក្រុង Mumbai ប្រទេសឥណ្ឌាកាលពីម្សិលមិញនេះ។

គួររំឭកផងដែរថា កាលពីវេលារសៀលម្សិលមិញនេះសារព័ត៌មានយើងខ្ញុំបានចុះផ្សាយព័ត៌មានមួយនេះរួចម្តងមកហើយ បន្ទាប់ពីករណីផ្ទុះឆេះនេះ បានកើតឡើងប្រមាណជាង៣ទៅ៤ ម៉ោង ពោលគឺ កាប៉ាល់ជ្រមុជទឹករបស់កងទ័ព ជើងទឹកឥណ្ឌាមួយគ្រឿង ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះ និងលិចបាត់ ដោយនៅក្នុងនោះមាននាវិកនៅលើកាប៉ាល់មួយនេះដល់ទៅ ១៨ រូប ។
បន្ទាប់ពីមានការផ្ទុះឆេះ នាវាមួយនេះក៏បានចាប់ផ្តើមលិចទឹក ខណៈពេលដែលមួយសន្ទុះក្រោយមក គេមើលឃើញត្រឹមតែផ្នែកខ្លះនៃនាវាតែប៉ុណ្ណោះនៅលើផ្ទៃទឹក។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីផ្ទុះឆេះនាវាមុជទឹកឥណ្ឌា ខាងលើ បានកើតឡើងនៅឯមូលដ្ឋានកងទ័ពនាក្រុង Mumbai ។

ដោយឡែក បើយោងតាមសម្តីអ្នកនាំពាក្យ លោក Narendra Kumar Vispute បានអះអាងអោយដឹងថា មូលហេតុដែលនាំអោយកើនការផ្ទុះឆេះ នាវាមុជទឹកមួយនេះ មិនទាន់បានដឹងនៅឡើយនោះទេ ហើយអ្វីដែលជាបញ្ហាប្រឈមនោះគឺថា ត្រូវធ្វើការរុករកក្រុមនាវិកដែលមានសមាជិក ១៨ នាក់នោះអោយខានតែបាន។
យ៉ាងណាមិញ មកទល់នឹងខណៈនេះ បើយោងតាមសម្តីលោក A.K. Antony ជារដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសនេះ អោយដឹងថា ការខិតខំប្រឹងប្រែងរុករកក្រុមនាវិកដែលបានបាត់ខ្លួននៅតែបន្តមាន អោយអស់ពីលទ្ធភាព ដើម្បីធានាអោយបានថា ការចុះជួយអន្តរាគមន៍បានទាន់ពេលវេលា និងប្រកបទៅដោយប្រសិទ្ធភាព៕
ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ ៖
- ផ្ទុះឆេះ និងលិចកាប៉ាល់មុជទឹក ខណៈនាវិក ១៨ នាក់នៅលើនោះ មិនដឹងថា ស្លាប់ឬក៏រស់ (មានវីដេអូ)- វីដេអូ បំផ្ទុះគ្រាប់បែក បន្សល់ទុកតាំងពីសម័យ សង្រ្គាមលោកលើកទី ២- ជម្លោះក្នុងគុក ញ៉ាក់សាច់ លោតចុះពីជាន់ទី ១ ដើម្បីគេច ពីការតាមចាក់ស្រស់ (មានវីដេអូ)
ដោយ ៖ រិទ្ធីប្រភព ៖ CNN