- សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកាលពីម្សិលមិញ បើយូរ ក៏មិនយូរដូចសម្តេចប្រជុំ នៅទីក្រុងចាកាតានោះដែរ
- លោក សម រង្ស៊ី៖ កិច្ចប្រជុំថ្ងៃនេះ ទោះបីយូរប៉ុណ្ណា ក៏លោកអាចធ្វើបានដែរ ឲ្យតែសម្រេចលទ្ធផលជូនប្រទេសជាតិ
ភ្នំពេញ៖ បន្ទាប់ពីជំនួបចរចាលើកទីមួយកាល ពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងចំនួន៣ចំណុចហើយនោះ នៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣នេះ សម្តេចតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដឹកនាំមន្រ្តីជាន់ខ្ពស់ នៃគណបក្សរបស់ខ្លួនចូលជួបចរចាគ្នាជា ថ្មីម្តងទៀតនៅវិមានរដ្ឋសភា។
ការជួបចរចារវាងថ្នាក់ដឹកនាំកំពូល នៃគណបក្សនយោបាយទាំងពីរនៅថ្ងៃបន្តបន្ទាប់គ្នានេះ ត្រូវបានប្រជាពលរដ្ឋ ខ្មែរ និងក្រុមអ្នកវិភាគសម្តែងការសាទរ ព្រោះជាការបង្ហាញនូវសុឆន្ទៈដង្ហែតាមព្រះរាជតម្រិះ របស់ព្រះមហាក្សត្រ និងជាភាពឆ្លាតវៃប្រកបដោយការចាស់ទុំរបស់អ្នកនយោបាយខ្មែរក្នុងការស្វែង រកនូវផលប្រយោជន៍សម្រាប់ប្រជា ជន និងប្រទេសជាតិដោយមិនប្រើនយោបាយចងអាឃាតតាមរយៈប្រើម្ចាស់ឆ្នោតជាចំណាប់ខ្មាំង។
ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល