ព័ត៌មានអន្តរជាតិ ៖ វីដេអូត្រីដូហ្វីនបង្កើតកូន   បានក្លាយជាវីដេអូមួយ  មានការចូលទស្សនា ច្រើនបំផុតនៅលើបណ្តាញគេហទំព័រសារព័ត៌មានដែលីម៉ែល នេះបើយោងតាមការដកស្រង់ ពីទីភ្នាក់ងារសារព័ត៌មានមួយនេះ។

width=446

គួរបញ្ជាក់ផងដែរថា សកម្មភាពនៃការបង្កើតកូនត្រីដូហ្វីនលើកនេះ ត្រូវបានថតនិងផ្តិតជាប់ យ៉ាងត្រជាក់ភ្នែក ពីការតាមប្រមាញ់របស់ប្រព័ន្ធកាម៉េរ៉ាមានសុវត្ថិភាព។ជាការពិត បន្ទាប់ពី បានបង្ហាញអាការៈ   ថាពិតជាចង់កើតកូនហើយនោះ  រយៈពេលម៉ោងក្រោយ ​ ត្រីដូហ្វីនមេ មួយក្បាល ដែលមានវ័យ ២៦ ឆ្នាំនេះ ក៏បានផ្តល់កំណើតដល់កូនរបស់ខ្លួនតែម្តង។

width=445

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ ពោលសកម្មភាពត្រី ដូហ្វីនបង្កើតកូនតូចមួយនេះ បានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ  វេលាម៉ោង ប្រមាណជាង ១១ ព្រឹក នៅឯសួនសត្វ Brookfield ក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ ដូច្នេះ ដើម្បីជ្រាបអោយច្បាស់ថាតើ ត្រីដូហ្វីន  អាចបង្កើតកូនបានយ៉ាងដូចម្តេចនោះមានតែធ្វើការតាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះបន្តិចទៅ ៖

 

ដោយ ៖ ពិសីប្រភព ៖ ដេលីម៉ែល