ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក បានបង្កើតដោយជោគជ័យនូវវត្ថុធាតុមួយប្រភេទដែលមាន សមត្ថភាពដេរភ្ជាប់ដោយខ្លួនឯងក្នុងរយៈពេល២៤ម៉ោង ដោយយកលំនាំតាមតួអង្គមនុស្សចចក Wolverine ។

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ California អាមេរិក ជាលើកដំបូងបានបង្កើតវត្ថុធាតុ មួយប្រភេទដែលអាចដេរភ្ជាប់ដោយខ្លួនឯង ដែលមានឈ្មោះថា Wolverine។
វត្ថុធាតុ Wolverine ថ្លា អាចទាញឱ្យយឺតវែងជាង ៥០ដង ធៀបនឹងប្រវែងដំបូង ហើយវាក៏អាច តភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តក្នុងរយៈពេល២៤ម៉ោង បើសិនវាត្រូវកាត់ឱ្យដាច់។ វត្ថុធាតុនេះមានតម្លៃទាប អាចប្រើប្រាស់បានក្នុងការផលិតថ្ម ឧបករណ៍អេឡិចត្រូនិច និងមនុស្សយន្ត នេះបើតាមទំព័រ India Express។
Chao Wang សាស្ត្រាចារ្យនៃសកលវិទ្យាល័យ California ឱ្យដឹងថា “ប៉ុន្មានឆ្នាំមកនេះ ការច្នៃ ចេញនូវវត្ថុមួយប្រភេទដែលមានមុខងារដូចខាងលើ បានធ្វើឱ្យអ្នកវិទ្យាសាស្ដ្រឈឺក្បាលជាខ្លាំង។ យើងខ្ញុំអាចធ្វើបាន ហើយពេលនេះ ការប្រើប្រាស់វត្ថុនេះ ទើបតែត្រូវបានគេសិក្សាស្រាវជ្រាវ”។

Wang យកលំនាំតាមតួអង្គមនុស្សចចក Wolverine ក្នុងខ្សែភាពយន្តរឿង X-Men ដើម្បីបង្កើតវត្ថុធាតុខាងលើនេះ។ តួអង្គ Wolverine ក្នុងរឿង X-Men មានសមត្ថភាពព្យាបាល និងដេរភ្ជាប់សាច់ និងស្បែកដោយស្វ័យប្រវត្ត បើទោះត្រូវគ្រាប់កាំភ្លើង៕
ប្រែសម្រួល ៖ តារាប្រភព ៖ sciencealert